អាមេរិកកំពុងធ្វើតេស្ដបញ្ឆេះ រ៉ុក្កែតដឹកយានដែលនឹងបញ្ជូនមនុស្ស ទៅកាន់ឋានព្រះចន្ទសាជាថ្មី នៅឆ្នាំ២០២៤ (មានវីដេអូ)

//s6.kh1.co/dc/dce1b71c98fa55cf285106680645f476e4efbbba.jpg
បច្ចេកវិទ្យា

 ០៣-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការធ្វើតេស្ដនេះត្រូវបានបង្កើតឡើង ដើម្បីសាកល្បងប្រសិទ្ធភាពនៃការផលិតម៉ូទ័ររបស់រ៉ុក្កែត។

អាមេរិក៖ វិស្វករបានបញ្ឆេះរ៉ុក្កែតដឹកយានមួយប្រភេទ ដែលនឹងជួយបញ្ជូនជនជាតិអាមេរិក ឲ្យវិលត្រឡប់ទៅកាន់ឋានព្រះចន្ទម្ដងទៀត នៅឆ្នាំ២០២៤។ នៅវេលាម៉ោង២:០៥រំលងអធ្រាត្រ (ម៉ោងកម្ពុជា) រ៉ុក្កែតដឹកយានដែលត្រូវបានធានាសុវត្ថិភាពនៅលើដី បានបញ្ចេញអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ អស់រយៈពេល២នាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្លាំងរំញ័រពីរក្នុងចំណោមកម្លាំងជំរុញទាំងនេះបានជួយបង្កើត នៅលើផ្នែកប្រព័ន្ធរ៉ុក្កែត Space Launch System (SLS) យ៉ាងធំ ដែលត្រូវបានបង្កើតឡើង ចាប់តាំងពីរ៉ុក្កែត Saturn V ត្រូវបានបង្កើតតាំងពីទសវត្សរ៍ឆ្នាំ១៩៦០មកម៉្លេះ។ ការបញ្ឆេះរ៉ុក្កែតកាលពីថ្ងៃពុធបានធ្វើឡើង នៅឯកន្លែងធ្វើតេស្ដមួយកន្លែង ក្នុងទីក្រុង Promontory រដ្ឋ Utah។ កន្លែងនេះដំណើរការដោយក្រុមហ៊ុនអវកាសចរណ៍ Northrop Grumman។

ការធ្វើតេស្ដបញ្ឆេះរ៉ុក្កែតដឹកយាន ដែលនឹងហោះទៅកាន់ឋានព្រះចន្ទ ក្នុងឆ្នាំ២០២៤
ការធ្វើតេស្ដបញ្ឆេះរ៉ុក្កែតដឹកយាន ដែលនឹងហោះទៅកាន់ឋានព្រះចន្ទ ក្នុងឆ្នាំ២០២៤

ឧបករណ៍បង្កើនថាមពលរ៉ុក្កែតដ៏ធំផ្ដល់នូវកម្លាំងរុញច្រានភាគច្រើន ក្នុងរយៈពេលពីរនាទីដំបូង នៃការហោះទៅកាន់លំហ។ ការធ្វើតេស្ដនេះត្រូវបានបង្កើតឡើង ដើម្បីសាកល្បងប្រសិទ្ធភាពនៃការផលិតម៉ូទ័ររបស់រ៉ុក្កែត។

វាក៏នឹងជួយក្រុមវាយតម្លៃវត្ថុធាតុដើម ដំណើរការ និងការកែលម្អថ្មី សម្រាប់សក្ដានុពលឲ្យលើសការចុះចតដំបូង ដែលនឹងចាប់ផ្ដើមនៅឆ្នាំ២០២៤។ ដោយមានកំពស់៥៤ម៉ែត្រនិងទទឹង៤ម៉ែត្រ រ៉ុក្កែតដឹកយាន SLS គឺត្រូវបានបង្កើតឡើងដោយមានកម្លាំងយ៉ាងខ្លាំង៕

វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T