ថៃ៖ តារាស្រី Mookda ជាតារាស្រីដ៏ប្រជាប្រិយភាពខ្លាំង និងទទួលបានការកោតសរសើរពីសំណាក់មហាជនស្ទើរតែគ្រប់រឿង
ដែលនាងបានសម្តែង។ គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះបានចូលសម្តែងដំបូងតាំងពីឆ្នាំ២០១៦
ហើយរឿងដែលបានចាក់បញ្ចាំងក្នុងទូរទស្សន៍មានចំនួន ៨ រឿង។ ចំណែកឯតួប្រុសៗដែលលេងស៊ីចង្វាក់គ្នាល្អជាមួយនាងមានចំនួន
៣រូប ដែលក្នុងនោះមានដូចជា ៖
១. Mik Thongraya
សម្រាប់ Mookda បានចាប់ដៃគូគ្នាសម្តែងរឿងជាមួយលោក Mik កាលពីឆ្នាំ២០១៧ ដែលរឿងនោះមានចំណងជើងថា “Mussaya”។ ហើយសម្រាប់រឿងភាគនេះ ពិតជាទទួលបានការគាំទ្រ និងសរសើរពីទស្សនិកជនយ៉ាងច្រើនលើសពីការរំពឹងទុកផងដែរ។
២. Mike Pattaradet
នៅឆ្នាំ២០១៩ តារាស្រី Mookda បានសម្តែងរឿងភាគ
“Suparburoot Jorm Jon: Maturot Lohgan” ជាមួយនឹងលោក Mike។ ហើយបច្ចុប្បន្ននេះ អ្នកទាំងពីរកំពុងតែមមាញឹកថតរឿងភាគថ្មីមួយទៀតគឺរឿង “Ku
Kaen San Rak”។
៣. Kem Hussawee
បច្ចប្បន្ននេះតារាប្រុស Kem Hussawee កំពុងតែថតរឿងភាគថ្មីមួយទៀតដែលមានចំណងជើងថា “So Wayree” ជាមួយនឹងតារាស្រី Mookda៕