ថៃ៖ បើតាមសង្កេតមើលនៅក្នុងកញ្ចក់ទូរទស្សន៍ ក៏ដូចជានៅក្នុងរូបថតឃើញថា តារាថៃស្រីៗទាំង ៩ រូបនេះមានរាងស្រឡូន កម្ពស់ខ្ពស់ ប៉ុន្តែជាក់ស្តែងតារាស្រីទាំងនេះមានកម្ពស់ក្រោម ១៦០ សង់ទីម៉ែត្រតែប៉ុណ្ណោះ។ តើតារាស្រីទាំង ៩ រូបនោះមានតារារូបណាខ្លះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Air Phantila
តារាសម្តែងស្រី និងជាពិធីករប្រចាំកម្មវិធីទូរទស្សន៍កញ្ញា Air មានកម្ពស់ ១៥២ សង់ទីម៉ែត្រ។
២. Aom Sushar
សម្រាប់ Aom ជាតារាសម្តែងបែបឯករាជ្យ មិនមានកុងត្រាជាមួយប៉ុស្តិ៍ទូរទស្សន៍ណាមួយឡើយ។ នាងមានកម្ពស់ ១៥៤ សង់ទីម៉ែត្រ។
៣. Lydia Sarunrat
ចំណែកតារាស្រីដ៏មានប្រជាប្រិយភាព Lydia មានកម្ពស់ ១៥៤ សង់ទីម៉ែត្រ។
៤. Gubgib Sumonthip
ដោយឡែក Gubgib វិញក្រោយពីរៀបការរួច
បច្ចុប្បន្នតារាស្រីរូបនេះមានកូន ២នាក់ហើយ
ប៉ុន្តែមួយរយៈចុងក្រោយនេះមិនទាន់ឃើញតារាស្រីរូបនេះចេញសម្តែងរឿងថ្មីឡើយ។
ហើយបើនិយាយពីកម្ពស់វិញ នាងមានកម្ពស់ ១៥៥ សង់ទីម៉ែត្រ។
៥. Bebe Thanchanok
តារាស្រីសម្រស់ទាក់ទាញ Bebe មានកម្ពស់ ១៥៦ សង់ទីម៉ែត្រ។
៦. Bitoey RSIAM
រីឯតារាចម្រៀងដ៏ល្បីឈ្មោះ Bitoey គឺមានកម្ពស់ ១៥៧
សង់ទីម៉ែត្រ។
៧. Toey Jarinporn
តារាស្រីមានទេពកោសល្យ Toey វិញគឺមានកម្ពស់ ១៥៧ សង់ទីម៉ែត្រ។
៨. Fon Sananthachat
ចំណែកឯ Fon គឺមានកម្ពស់ ១៥៧ សង់ទីម៉ែត្រ។
៩. Gybzy Wanida
តារាមុខស៊ិចស៊ីទាក់ទាញ Gybzy មានកម្ពស់ ១៥៨ សង់ទីម៉ែត្រ៕