ថៃ៖ បន្ទាប់ពីទទួលដំណឹងមរណភាពរបស់តារាសម្តែងស្រីជើងចាស់ Kanjana Jindawat ក្នុងវ័យ ៦១ ឆ្នាំ ដែលបណ្ដាលមកពីរោគបេះដូង បានធ្វើឲ្យហ្វេនៗ ព្រមទាំងបណ្ដាសិល្បៈករជាច្រើន មានភាពសោកស្ដាយ ក៏ដូចជាបានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំ ជូនចំពោះក្រុមគ្រួសាររបស់អ្នកស្រី ផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត រហូតមកដល់ពេលថ្មីៗនេះ នៅក្នុងពិធីបុណ្យសពរបស់អ្នកស្រីដែលត្រូវបានរៀបចំឡើងដោយសមាជិកក្រុមគ្រួសារ និងបងប្អូន ក៏មានវត្តមានសិល្បកររួមជំនាន់ជាមួយគ្នា រួមទាំងសិស្សប្អូនជាច្រើនទៀត បានមកចូលរួម ជួយរំលែកទុក្ខសោកសង្រេងជាមួយនឹងក្រុមគ្រួសាររបស់អ្នកស្រី ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ និងជួយឲ្យបរិយាកាសក្នុងពិធីទាំងមូលមានភាពកក់ក្ដៅ ផងដែរ។
បន្ទាប់ពីឃើញទិដ្ឋភាពបែបនេះហើយ មហាជនជាច្រើន ពិតជាអត់មិនបាននឹងចូលមកកោតសរសើរពីទឹកចិត្ត ចំពោះអ្នករួមអាជីពជាមួយគ្នា ដែលតែងតែបានមកជួយគ្នាទៅវិញទៅមក ក្នុងពេលដែលជួបទុក្ខធុរៈដ៏សោកសៅបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖











