ថៃ៖ គឺជាដំណឹងដ៏គួរឱ្យសោកស្តាយមួយ ក្នុងរង្វង់សិល្បៈកម្សាន្តរបស់ប្រទេសថៃ បន្ទាប់ពី តារាសម្តែងស្រីជើងចាស់ Kanjana Jindawat បានទទួលមរណភាពដោយសារជំងឺបេះដូង កាលពីថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២០ ក្នុងវ័យ ៦១ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើងាកមកមើលពីប្រវត្តិខ្លះៗ របស់តារាស្រីរូបនេះ កាលពីមានជីវិតរស់នៅ គឺជាពិតជាបានធ្វើឲ្យបណ្ដាហ្វេនៗជាច្រើន មានការកោតសរសើរ ពីសមត្ថភាពទេពកោសល្យ ក្នុងការងារសិល្បៈអស់រយៈពេលជាង ៤០ ឆ្នាំ។
តារាស្រី Kanjana បានកើតនៅថ្ងៃទី ១ ខែតុលាឆ្នាំ ១៩៥៨ ដែលបានចាប់ផ្តើមអាជីពសិល្បៈ នៅក្នុងឧស្សាហកម្មកម្សាន្ត ដោយការថតផ្សាយពាណិជ្ជកម្ម។ នៅពេលថតម៉ូត សម្រាប់ទស្សនាវដ្តី តារាស្រីរូបនេះ ក៏មានការងារជាច្រើនចូលបន្តបន្ទាប់ រហូតត្រូវបានទាក់ទងដើម្បីឲ្យទៅថតខ្សែភាពយន្តប៉ុន្តែនាងបានបដិសេធ ហើយក៏ត្រូវបានគេទំនាក់ទំនងមកជារឿយៗ រហូតដល់សម្រេចចិត្តទទួលយកការងារថតកុន ហើយក៏បានក្លាយតារាស្រីដ៏ល្បីល្បាញម្នាក់ និងមានកម្មវិធីជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ១៩៨១ រហូតមកទល់នឹងពេលនេះ ។
ជាពិសេស តារាស្រី Kanjana គឺជាតារាសម្តែងដែលមានទេពកោសល្យខ្ពស់ ព្រមទាំងបានបន្សល់ទុករឿងភាគ ដែលជាស្នាដៃដ៏ល្អ ស្ទើរតែគ្រប់ប៉ុស្តិ៍ទូរទស្សន៍ និងមានការគាំទ្រពីហ្វេនៗ រួមទាំងមហាជនជាច្រើនផងដែរ។
ចំពោះជីវិតផ្ទាល់ខ្លួនរបស់តារាស្រីជើងចាស់រូបនេះ អ្នកស្រីបានរៀបការមានស្វាមី ព្រមទាំងមានកូនពីរនាក់ជាមួយគ្នា ដោយកូនស្រីច្បង នាង Pleng Patapohn ដែលបច្ចុប្បន្ននេះ នាងជាតារាសម្តែងនៅប៉ុស្តិ៍លេខ ៧ ៕
សូមទស្សនារូបភាពខាងក្រោម៖





