ថៃ៖ តារាសម្តែងស្រីលំដាប់ជួរមុខថៃ Jakjaan Akhamsiri ជាតារាស្រីដ៏ល្បីមួយរូប ដែលមានឈ្មោះបោះសម្លេងជាច្រើនឆ្នាំមកហើយនៅរង្វង់សិល្បៈ ពោលគឺគិតចាប់តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ហើយកន្លងមក តារាស្រីរូបនេះ តែងតែសម្តែងរឿងភាគ បានគ្រប់ប្រភេទតួទាំងអស់ មិនថាតួឯកសុភាព ឬបែបកាចឆ្នាស់យ៉ាងណា ក៏នាងពិតជាធ្វើបានល្អ ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តនូវសមត្ថភាពដ៏ពិសេសរបស់នាងខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើយើងងាកមកចាប់អារម្មណ៍ទៅលើ រូបសម្ផស្សរបស់តារាស្រីវ័យ ៣៨ឆ្នាំរូបនេះវិញ យើងក៏សង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់ និងរូបរាងរបស់នាង នៅតែស្អាត សាច់ចាំ ក្មេងជាងវ័យខ្លាំងតែម្ដង។
ហើយបើប្រៀបធៀប សម្រស់ពេលនេះ ជាមួយនឹងកាលពីអំឡុងពេលនាងចូលសិល្បៈដំបូងៗវិញ យើងប្រាកដជានឹកស្មានមិនដល់ទេថា Jakjaan ហាក់មិនមានការផ្លាស់ប្ដូរសូម្បីបន្តិចទៅលើសម្រស់របស់នាង ពោលគឺទាំងមុខមាត់ និងការលេងខ្លួន កាន់តែស្អាតខ្លាំងលើសមុនទៀតផង។
យ៉ាងណាមិញ សម្រាប់ការថែរក្សាសម្រស់ និងភាពស្រស់ស្អាតរបស់តារាស្រីរូបនេះ ពិតណាស់ មហាជនដែលជាអ្នកគាំទ្រគ្រប់គ្នា ច្បាស់ជាមិនអាចមិនចាប់អារម្មណ៍បាននោះទេ ព្រោះតែសម្រស់ដ៏លេចធ្លោក្នុងវ័យ ៣៨ ឆ្នាំ របស់ Jakjaan ពិតជាស្អាត ទាក់ទាញចិត្ត គួរឲ្យសរសើរផងដែរ។
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖








