បន្ទាប់ពីត្រូវម្ចាស់ផលិតកម្ម Town ចេញលិខិតកោះហៅ ខេម បានបង្ហោះសារតបវិញបែបនេះ

//s6.kh1.co/46/464d1d9b1a11b7585285f59ed5a90f572133e8d9.jpg
នារី

 ២៥-សីហា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ឆ្លើយតបនឹងការកោះហៅនោះ គេសង្កេតឃើញថា ខេម បានបង្ហោះនូវសារវែងអន្លាយមួយទាំងយប់​ ដោយការមិនអស់ចិត្ត ដោយនៅក្នុងសារនោះហាក់ដូចជាមានន័យថា លោកកំពុងតែត្រូវបានធ្វើដាក់ដោយភាពអយុត្តិធម៌ដូច្នេះដែរ។

ភ្នំពេញ៖ កាលពីពេលថ្មីនេះផលិតកម្ម Town ដែលជាទ្រនំចាស់របស់តារាចម្រៀង ខេម បានធ្វើការកោះហៅលោកឱ្យចូលខ្លួនមកដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យាជាមួយផលិតកម្ម ដោយសង្កេតឃើញថាតារារូបនេះបានច្រៀងឱ្យផលិតកម្មផ្សេងទៀតទាំងដែលខ្លួនកំពុងជាប់កិច្ចសន្យាជាមួយនឹងផលិតកម្ម Town នៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លើយតបនឹងការកោះហៅនោះ គេសង្កេតឃើញថា ខេម បានបង្ហោះនូវសារវែងអន្លាយមួយទាំងយប់​ ដោយការមិនអស់ចិត្ត ដោយនៅក្នុងសារនោះហាក់ដូចជាមានន័យថា លោកកំពុងតែត្រូវបានធ្វើដាក់ដោយភាពអយុត្តិធម៌ដូច្នេះដែរ។

នៅក្នុងសារដ៏វែងនោះ ខេម បានរៀបរាប់ថា៖ «យប់ជ្រៅហើយ អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមក ហើយ​ដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទាអ្វីឡើយ ហើយក៏មិនដែលធ្វើអ្វីអោយមេលំបាកនោះទេ គ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថាឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះគឺពិតជាភ្ញាក់ផ្អើលហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលា ឈប់ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយ ថាបើនៅនឹងនៅច្រៀងទៀត តែមេគេចវេសរុញទៅ អ្នកនេះអ្នកនោះមិនឱ្យមើល (ឬមេចង់អោយខ្ញុំបង្ហាញភ័ស្តតាងតាមហ្វេសបុកនេះ) ខ្ញុំមិននឹកស្មានថាមេខ្ញុំដែល សព្វថ្ងៃជាប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្តុក្រុងភ្នំពេញមានលុយរាប់សិបលានដុល្លា ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំ បក្សពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រលាញ់ ពួកគេនោះ ក្នុងឋានះអ្វីក៏ដោយទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុសអោយម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុន ទោះបីមេមិន ដែលខ្វល់នឹងបោះឆ្អឹងអោយក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត ។ មេអើយមេ មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ដែលមេផ្ដល់អោយគ្រប់យ៉ាងតែឆ្កែមួយក្បាលនេះមេមិនដែលខ្វល់ទេចង់អោយព្រុសក៏ហៅ ទៅព្រុស ។ មេកុំបង្ខំអោយឆ្កែអនាថាមួយក្បាលនេះចេះខាំអី មេអើយទុកអោយគ្នារកឆ្អឹងចញ្ចឹមជីវិតនិងម្ដាយជាស្ត្រី មេម៉ាយដ៏កំសត់ផង មេក៏ដឹង មេមានដឹងទេថាឆ្កែអនាថាមួយក្បាលនេះដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹង សំរេចចិត្ត ចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ មេដែល មើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ?បើម្ចាស់ផ្ដល់ភាពកក់ក្ដៅអោយតែ5%នៃមនុស្សពិសេស ទាំងពីរបស់ មេឆ្កែមួយក្បាលនេះសុខចិត្តបំរើម្ចាស់ដល់ថ្ងៃចុងក្រោយ។ឆ្កែម្នាក់នេះទ្រាំខាំធ្មេញសង្កត់បំផុតព្រោះស្រឡាញ់ម្ចាស់ មានពេលមួយនោះខ្ញុំគេងយំម៉ែសួរខ្ញុំថាកើតអីកូន?

ខ្ញុំប្រាប់វិញថាខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើណាស់ ម៉ែប្រាប់ថាគ្មានការ ជួប ណា​ដែលមិនបែកនោះទេកូនត្រូវស្ងប់ស្ងាត់ ម៉ែកូនទ្រាំច្រើនពេកហើយមែនទេ? កូនល្ងង់ណាស់មែនទេ? ​ ឬមកពីគ្រួសារយើងគ្មានឪពុក គ្មានបងប្អូន គ្មានខ្សែ គ្មានខ្នង ទើបខ្ញុំទទួលរឿងទាំងនេះម៉ែអើយតើខ្ញុំគួរទ្រាំទៀតទេ ។

មែនហើយចេតនាមេពេលនេះចង់អោយឆ្កែមួយក្បាលនេះត្រូវគេស្អប់ទ័លច្រកបូករួមទាំងកន្លែងថ្មីមេចង់អោយគេស្អប់ខ្ពើមមែនទេ? មេមិនពិបាកធ្វើទេរឿងនេះ។លិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សំរាប់ឆ្កែមួយ ក្បាលនេះណាស់ ទោះបី ដីកាកោះរបស់តុលាកាក៏ទុកពេលអោយបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? ហៅថ្ងៃនេះអោយទៅស្អែក ពីព្រោះស្អែកនេះមេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណី ចញ្ចឹម ក្រពះមែនទេ ។ មេក៏ដឹងថាខ្ញុំបានបញ្ចប់ការងាជាមួយគ្នាហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអី

ឬមេពិបាកទទួលយកនៃភាពជោគជ័យរបស់ខ្ញុំ មេអើយឆ្កែមួយក្បាលនេះមេកុំបង្ខំវាអី វាសុំមួយរស់ទេមានរឿងច្រើន ណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុត មេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះ បានដើម្បីកិត្តិយសមេ តែបើមេព្យាយាមវៃក្បាលឆ្កែនេះអាចនឹងពេលមួយវាទ័លច្រក»៕

លិខិតកោះហៅ ខេម របស់ផលិតកម្មថោន
លិខិតកោះហៅ ខេម របស់ផលិតកម្មថោន
សាររបស់ ខេម
សាររបស់ ខេម
សាររបស់ ខេម
សាររបស់ ខេម
ខេម
ខេម
ខេម
ខេម


Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T