លង់ហើយ Pimprapa ញញឹមរាយមន្តស្នេហ៍ម្លឹងៗ ស្អាតគ្រប់ជ្រុង

//s4.kh1.co/90/90fb0d7a0621375333226654b6281df72d6fb721.jpg
តារា & កម្សាន្ដ

 ១២-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទាំងនេះ ជាសម្រស់របស់តារាស្រី Pimprapa ក្នុងវ័យ ២៨ ឆ្នាំ នៅតែស្អាតមិនប្រែតែម្ដង ពិសេសនៅពេលដែលនាងញញឹមម្ដងៗ គឺថាស្នាមញញឹមពិតជាមានមន្តស្នេហ៍មិនធម្មតាទេ។

ថៃ៖ អាចនិយាយបានថា តារាសម្ដែងស្រីវ័យ ២៨ឆ្នាំ កញ្ញា Pimprapa Tangprabhaporn គឺជាតារាស្រីមួយរូប ដែលមានទាំងសមត្ថភាពខ្ពស់ក្នុងការសម្ដែង ហើយក្នុងខ្សែភាពយន្តនីមួយៗ តារាស្រីរូបនេះ គឺទទួលបានការគាំទ្រច្រើនមែនទែន ពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលជាចំណុចពិសេសទៅទៀតនោះ ក្រៅពីមានទេពកោសល្យល្អហើយ តារាស្រីរូបនេះ ថែមទាំងមានសម្រស់ស្រស់សោភា លេចធ្លោរមិនខ្ចីចាស់ទៅតាមអាយុនោះឡើយ ពោលគឺនាងនៅតែស្អាតទាក់ទាញចិត្តអ្នកគាំទ្រជាច្រើន ឲ្យនៅតែស្រលាញ់ចូលចិត្តនាងជានិច្ចផងដែរ ពិសេសត្រង់ទឹកមុខនិងស្នាមញញឹមដ៏មានមន្តស្នេហ៍របស់នាងផ្ទាល់តែម្ដង។

ជាមួយគ្នានេះ ថ្នីៗនេះ Pimprapa ទើបតែបានបង្ហោះរូបថតសន្លឹកជាច្រើន នៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយបានបង្ហាញកាយវិការគួរឲ្យស្រលាញ់ជាច្រើន ជាមួយនឹងស្ទាយ៍កាន់ឆ័ត្រ ឈរញញឹមយ៉ាងជឿជាក់ យើងឃើញថាគ្រប់ប្លង់នីមួយៗ នាងពិតជាស្អាត គយគន់មិនណាយនោះទេ។ ហើយតាមរយៈរូបភាពទាំងអស់នោះ អ្នកគាំទ្រជាច្រើន ច្បាស់ជាលង់ស្នេហ៍ទៅលើផ្ទៃមុខដ៏ស្រស់របស់នាងមិនតិចនោះទេ ពេលដែលនាងញញឹមយ៉ាងស្រទន់បែបនេះ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Pimprapa
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T