ពរពោះជិតសម្រាល អេន ជី កាន់តែបានភាពកក់ក្ដៅពីគ្រួសារ ក្នុងថ្ងៃកំណើត!

//s4.kh1.co/a1/a17b56aa8ade83ee997c1286115727e38caf7404.jpg
តារា & កម្សាន្ដ

 ១១-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

​តារាចម្រៀង អេន ជី កាលពីយប់មិញនេះ បានធ្វើកម្មវិធីខួបកំណើតបែបជួបជុំគ្រួសារធម្មតាៗមែន តែបរិយាកាសនៅយប់នោះ ពិតជាមានលក្ខណៈសប្បាយរីករាយនិងពោរពេញទៅដោយក្ដីសុខខ្លាំងតែម្ដង។

ភ្នំពេញ៖ អតីតតារាចម្រៀងស្រី ដែលមានទឹកដមសម្លេងផ្អែមស្រទន់ អ្នកនាង អេន ជី បច្ចុប្បន្ន នាងហាក់ជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ខ្លាំង រហូតអ្នកគាំទ្រមិនសូវឃើញនាង លេចមុខក្នុងរង្វង់សិល្បៈច្រើនស្ទើរតែទាំងស្រុង តាំងពីរៀបការជាមួយស្វាមីរស់នៅយ៉ាងមានក្ដីសុខមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងទៅច្រើនឆ្នាំ ចំណងស្នេហ៍ របស់តារាស្រីរូបនេះនិងស្វាមី កាន់តែល្អូកល្អើននឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ ពិសេសនៅពេលនេះ ប្ដីប្រពន្ធមួយគូនេះ ក៏កំពុងមានដំណក់ឈាមលើកដំបូងរួមគ្នា ដោយ អេន ជី កាន់តែពរពោះធំទៅៗជិតដល់ថ្ងៃសម្រាលទៅហើយ រីឯស្វាមីក៏កាន់តែមើលថែ ថ្នាក់ថ្នមគ្រប់សព្វតែម្ដង។

ដោយឡែក កាលពីម្សិលមិញនេះ ក៏ជាថ្ងៃពិសេសរបស់តារាចម្រៀង អេន ជី ផងដែរ ដោយយើងឃើញថា គេពុំមានរៀបចំកម្មវិធីអ្វីធំដុំច្រើននោះឡើយ តែសម្រាប់បរិយាកាសថ្ងៃនោះទាំងមូល គឺពោរពេញទៅដោយភាពសប្បាយរីករាយ ដោយឃើញមានវត្តមានស្វាមីអ្នកនាង មិត្តភក្ដិ និងសមាជិកគ្រួសារជាច្រើនទៀត បានមកចូលរួម  សម្ដែងក្ដីរីករាយ និងអបអរសាទរក្នុងថ្ងៃពិសេសរបស់តារារូបនេះយ៉ាងកក់ក្ដៅទៀតផង ពិសេសនាងក៏ទទួលបានការជូនកាដូអនុស្សាវរីយ៍ ជារបស់មានតម្លៃ រួមនឹងបាច់ផ្កាជាច្រើន។

យ៉ាងណាមិញ តាមរយៈរូបភាពជាច្រើនរបស់ អេន ជី ដែលបានបង្ហោះនៅលើបណ្ដាញសង្គម យើងក៏ឃើញ មានអ្នកគាំទ្រជាច្រើន បានផ្ញើពាក្យជូនពរនាងហូរហែរ បើទោះបីជាឆ្នាំនេះ នាងមិនបានរៀបចំកម្មវិធីធំអធិកអធម តែយ៉ាងណា គ្រួសាររបស់នាងក៏បានរៀបចំឲ្យយ៉ាងពេញចិត្តផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

អេន ជី
អេន ជី
អេន ជី និងស្វាមី
អេន ជី និងស្វាមី
អេន ជី 
អេន ជី 
អេន ជី និងស្វាមី
អេន ជី និងស្វាមី
អេន ជី និងស្វាមី
អេន ជី និងស្វាមី
អេន ជី និងគ្រួសារ ក្នុងថ្ងៃខួបកំណើត
អេន ជី និងគ្រួសារ ក្នុងថ្ងៃខួបកំណើត
អេន ជី និងគ្រួសារ ក្នុងថ្ងៃខួបកំណើត
អេន ជី និងគ្រួសារ ក្នុងថ្ងៃខួបកំណើត
អេន ជី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T