ទាំងនេះ​ជាទិដ្ឋភាព​​​ បន្ទប់​សណ្ឋាគារដែល​មាន​តម្លៃ​ថ្លៃ​បំផុតទាំង១០ នៅ​ជុំ​វិញ​ពិភពលោក​ (មាន​វីដេអូ​)

//s4.kh1.co/95/95ed6f14c5f134bf1b4086fe1c6e1766199500b1.jpg
យល់ដឹង

 ១០-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បន្ទប់​សណ្ឋាគារ​ប្រណីត​ៗបំផុត​ក្នុងលោក​ដែល​មាន​តម្លៃ​ថ្លៃ​កប់ៗពពក​ ជា​មួយនឹង​បទពិសោធន៍​ស្នាក់​នៅ​ដ៏​អស្ចារ្យ​ដែល​អ្នកមិនធ្លាប់​មាន​ពី​មុនមក​។

យល់​ដឹង​៖ មនុស្ស​ភាគច្រើ​ន ​តែង​លើកឡើង​ថា ​លុយ​មិន​អាច​ទិញ​សុភមង្គល​បាន​ទេ នេះ​ជាការ​ពិត​ ប៉ុន្តែ​លុយ​អាច​ឲ្យ ​អ្នក​មាន​បទពិសោធន៍ ​ដ៏​រីករាយ​ក្នុង​ថ្ងៃ​វិស្សមកាល របស់​អ្នក​នៅ​ក្នុង​ សណ្ឋាគារ​លំដាប់​ដែល​មាន ​តម្លៃ​ដ៏​ថ្លៃ​បំផុត​លើលោកបាន ​ដែល​មនុស្ស​គ្មាន​លុយ ​មិនអាច​ចំណាយពេល​ សោយ​សុខ​នៅ​ទីនោះ​បាន​ទេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការ​ពិត​ កន្លែង​ដើរ​កម្សាន្ត​ ជា​រឿង​សំខាន់ តែអ្វី​ដែល​រឹត​តែ ​សំខាន់​ទៅ​ទៀត​នោះគឺ​ កន្លែង​សម្រាក​ក៏ ​សំខាន់​ណាស់​ដែរ កន្លែង​មាន​ផាកសុខភាព ស្រស់ស្រាយ​ក៏​អាច​នាំ​ឲ្យ​អារម្មណ៍​របស់​យើង​ កាន់​តែ​រីករាយ ​ក្នុង​ដំណើរ​កម្សាន្ត ​របស់​យើង​ផង​ដែរ។

មនុស្សមួយ​ចំនួន ​គិត​ថា​ហេតុ​អ្វី ត្រូវ​​ចំណាយ​លុយ ​យ៉ាង​ច្រើន​ទៅ​ខ្ជះ​ខ្ជាយ ​លើ​ថ្លៃ​បន្ទប់​ដេក​ ថ្លៃ​កប់​ពពក​បែប​នេះ​ធ្វើ​អ្វី បន្ទប់​ធម្មតា​ៗ ក៏​ដេក​បាន​ដូចគ្នា​ដែរ។ តែ​ជា​ការ​ពិត ​វា​ច្បាស់​ជា​មាន​លក្ខណៈពិសេស មិន​ខាន​នោះ​ទេ​ទើប​បាន​ជា​ គេ​ហ៊ាន​គិត ​ក្នុង​តម្លៃ​ខ្ពស់​ៗបែបនេះ​៕ 

តោះ​ដើម្បី​ដឹង​ច្បាស់​ថា​សណ្ឋាគារ​ទាំងនោះ​មាន​លក្ខណៈពិសេស​បែបណានោះ​សូម​ទៅ​តាម​ដាន​ទាំងអស់គ្នា​៖

១.  Empathy Suite នៅក្នុង​សណ្ឋាគារPalms នៅ​Las Vegas

ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​
ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​

តម្លៃ៖ ១០០,០០០​ដុល្លារ ក្នុង​មួយ​យប់

មនុស្ស​ភាគ​ច្រើន ​ប្រហែល​ជា​គិត​ថា​ បន្ទប់​សណ្ឋាគារ​ ដែល​ថ្លៃ​បំផុត​ប្រហែល​ជា​ នៅ​ឌូបៃ ឬ​ម៉ាកាវ​ តែ​ក៏​ពិត​វា​គឺ ​ស្ថិតនៅ​ក្នុង​Las Vegas

វីដេអូបង្ហាញ​ពី​ទិដ្ឋភាព​នៃ​បន្ទប់​សណ្ឋាគារ​

២. បន្ទប់​សណ្ឋាគារ​Royal Penthouse នៅក្នុង​សណ្ឋាគាPresident Wilson នៅ​ប្រទេស​ញូស្សឺឡែន​

ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​
ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​

តម្លៃ៖ ៨០,០០០​ ដុល្លារក្នុង​មួយ​យប់

សម្រាប់​អ្នក​ដែល​ចង់​បាន ភាព​ឯកជន​នឹង ​យល់​ពី​អារម្មណ៍​នៃ ​ការ​រស់​នៅតាម ​បែប​រាជវង្ស អាច​ទៅសាក​ស្នាក់​នៅ ​សណ្ឋាគារ​ President Wilson នៅក្នុង​ប្រទស​ញូស្សឺឡែន​នេះ​បាន​។

វីដេអូបង្ហាញ​ពី​ទិដ្ឋភាព​នៃ​បន្ទប់​សណ្ឋាគារ​

៣. បន្ទប់​សណ្ឋាគារMark Penthouse នៅក្នុងសណ្ឋាគារ​Mark នៅ​ទីក្រុង​ញូយ៉ក

ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​
ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​

តម្លៃ៖ ៧៥,០០០​ ដុល្លារ​អាមេរិកក្នុង​មួយ​យប់

ក្នុងតម្លៃ ៧៥,០០០ ដុល្លារ ក្នុងមួយយប់The Mark Penthouse នៅឯសណ្ឋាគារ Mark រដ្ឋញូវយ៉ក អនុញ្ញាតឱ្យ អ្នកទទួលបានបទពិសោធន៍Manhattan (តំបន់​មួយ​នៃ​រដ្ឋ​ញូវយ៉ក​) មិនធ្លាប់​មាន​ពីមុន។ បន្ទប់ដែលមានទំហំ ១០,០០០ ហ្វីតការ៉េ គឺជាបន្ទប់សណ្ឋាគារ ធំជាងគេបំផុតមួយ នៅអាមេរិកខាងជើង។ នៅខាងក្នុង មានបន្ទប់គេង៥ បន្ទប់ទឹក៦ រង្គសាល២ និងដំបូលរាបស្មើ។ ប្រសិនបើអ្នក មានអារម្មណ៍ឃ្លាន មេចុងភៅលំដាប់​ផ្កាយ និង​ផ្តល់ជូននូវ ការញ៉ាំអាហារពេលល្ងាច នៅគ្រប់ម៉ោង ទាំងយប់ទាំងថ្ងៃ។

វីដេអូបង្ហាញ​ពី​ទិដ្ឋភាព​នៃ​បន្ទប់​សណ្ឋាគារ​

៤. បន្ទប់​សណ្ឋាគារPenthousr នៅក្នុង​សណ្ឋាគារ​Martinez, Cannes

ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​
ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​

តម្លៃ៖ ៦០,០០០​ ដុល្លារ​អាមេរិកក្នុង​មួយ​យប់

Cannes បាន​ទាក់​ទាញ ​ភ្ញៀវជា​តារាល្បី​ៗ នឹង​ផលិត​ករ​មិន​តិច​នោះ​ទេ​ ឲ្យមក​សម្រាក នៅពេល​ដែល ​មាន​កម្ម​វិធី​ធំៗម្តង​។ បន្ទប់​ទំហំ​៣២០០ហ្វីតការ៉េ តម្លៃ​៦០,០០០ដុល្លារ​ក្នុង​មួយយប់​ មាន​​ការ​តុ​បតែង តាម​​បែប​អឺរ៉ុប​ដែល ​អ្នកមិន​អាច​ស្វែង​រក​ នៅ​កន្លែង​ផ្សេង​បាន​។ នៅក្នុង​សណ្ឋារគារ​នេះ ​មាន​បម្រើ​សេវា ​២៤ម៉ោង​ទៅ​កាន់​ភ្ញៀវ ។

វីដេអូបង្ហាញ​ពី​ទិដ្ឋភាព​នៃ​បន្ទប់​សណ្ឋាគារ​

៥. បន្ទប់​សណ្ឋាគារMuraka នៅក្នុង​សណ្ឋាគារConrad Maldives នៅ​កោះ​ម៉ាឌីវ

ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​
ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​

តម្លៃ​៖ ៥០,០០០​ដុល្លារ​ក្នុង​មួយ​យប់ (អប្បបរមា​៤)

Muraka គឺជា​សណ្ឋាគារ​​ ក្រោម​សមុទ្រ​ដំបូង​គេ​បង្អស់ ​របស់​ពិភពលោក​ ជាមួយ​នឹង​យន្ត​ហោះ​ឯកជន​​។ កោះម៉ាល់ឌីវ ត្រូវបានគេចាត់ទុកថា ជាឆ្នេរខ្សាច់ដែលមាន និងល្បីល្បាញបំផុត ដែលមាន​ នូវគ្រីស្តាល់ចាំងឆ្លុះ ​ក្នុង​ទឹកជា​មួយ​នឹង ខ្សាច់ពណ៌សយ៉ាង​ស្រស់ស្អាត​។

ប្រសិនបើអ្នក ធុញទ្រាន់នឹងការមើល ត្រីហែលលើក្បាលរបស់ អ្នកក៏អាចចូលទៅកាន់ ទូកឯកជន បារ កន្លែងហាត់ប្រាណ អាងហែលទឹក និងអាហារដែលរៀបចំ ដោយមេចុងភៅឯកជន។

វីដេអូបង្ហាញ​ពី​ទិដ្ឋភាព​នៃ​បន្ទប់​សណ្ឋាគារ​

៦. បន្ទប់​សណ្ឋាគារTy Warner Penthouse នៅក្នុង​សណ្ឋាគារ​Four Seasons ទីក្រុង​ញូយ៉ក​

ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​
ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​

តម្លៃ៖ ៥០,០០០​ ដុល្លារ​អាមេរិកក្នុង​មួយ​យប់

The Ty Warner Penthouse ជា​បន្ទប់​សណ្ឋាគារ​ ដែល​ទំនើ​បបំផុតក្នុង​លោក។ បន្ទប់សណ្ឋារគារ​នេះ ​មាន​ទីតាំង​ស្ថិត ​នៅ​លើ​កំពូល​នៃ​សណ្ឋាគារ​Four Seasons នៃ​រដ្ឋNew York ដែល​អាច​មើល​ឃើញ ​ទេស​ភាព​បាន​យ៉ាង​ស្រស់​ស្អាត។

វីដេអូបង្ហាញ​ពី​ទិដ្ឋភាព​នៃ​បន្ទប់​សណ្ឋាគារ​

៧. បន្ទប់​សណ្ឋាគារShahi Mahal នៅក្នុង​សណ្ឋាគារ​Raj Palace ​ប្រទេស​ឥណ្ឌា​

ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​
ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​

តម្លៃ៖ ៤៥​,០០០​ ដុល្លារ​អាមេរិកក្នុង​មួយ​យប់

សណ្ឋាគារ​Taj Mahal ដ៏ប្រណីតនេះ ត្រូវបានសាងសង់ឡើង ជាចេតិយដោយអធិរាជ Shah Jahan ដើម្បីជាកិត្តិយសដល់ ភរិយាសំណព្វរបស់ទ្រង់​ នៅក្នុងវិមានរបស់ទ្រង់​គឺ Mumtaz Mahal

សណ្ឋាគារ​នេះ ​មានលក្ខណៈពិសេស រួមបញ្ចូលគ្នា រវាងការតុបតែង តាមបែបឥណ្ឌានៅសតវត្សរ៍ទី១៧ រួមជាមួយ បច្ចេកវិទ្យាទាំងអស់ នៃសតវត្សរ៍ទី២១ ។ បន្ទប់លំដាប់កំពូលមួយនៃ“សណ្ឋាគារបេតិកភណ្ឌឈានមុខគេនៅលើពិភពលោក” ផ្តល់ជូននូវបន្ទប់គេងចំនួន៦ ក៏ដូចជារោងមហោស្រព និងបណ្ណាល័យឯកជន ដើម្បីសម្រាក។

វីដេអូបង្ហាញ​ពី​ទិដ្ឋភាព​នៃ​បន្ទប់​សណ្ឋាគារ​

៨. រីសត​BULGARI នៅ​ឌូ​ប៉ៃ

ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​
ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​

តម្លៃ៖ ៤១,០០០​ ដុល្លារ​អាមេរិកក្នុង​មួយ​យប់

សណ្ឋាគារ​នេះ ​ត្រូវបានគេស្គាល់ ដោយសារភាពប្រណីត មិនគួរឱ្យជឿ និងការ​តុប​តែង​ដ៏​ទាក់ទាញ​ ។ ក្នុងតម្លៃប្រហែល៤១,០០០ ដុល្លារ ក្នុងមួយយប់ លំនៅដ្ឋានទំហំ៣,២៨០ ហ្វីតការ៉េ ផ្តល់ជូននូវបន្ទប់គេងចំនួន៣ ឆ្នេរនិងអាងហែលទឹកឯកជន និងមានសន្តិសុខ ដើម្បីការពារអ្នករាល់គ្នា។ ប្រសិនបើ អ្នកធុញទ្រាន់នឹង ភាពសប្បាយរីករាយនៅក្រោមព្រះអាទិត្យ អ្នកអាចត្រលប់ទៅរោងកុន ឬសម្រាកនៅអាងTurkish។ បន្ថែម​ពី​នេះ ​ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​ ចង់​ទៅ​កម្សាន្តដោយ​ចេញ​​​កាប៉ាល់ ​សណ្ឋារគារ​ក៏​មាន រៀប​ចំ​ជូន​ផងដែរ​។

វីដេអូបង្ហាញ​ពី​ទិដ្ឋភាព​នៃ​បន្ទប់​សណ្ឋាគារ​

៩. បន្ទប់​សណ្ឋាគារ Penthouse នៅក្នុងសណ្ឋាគារSetai, Miami

ទិដ្ឋភាពខាងក្រៅបន្ទប់​សណ្ឋាគារ​
ទិដ្ឋភាពខាងក្រៅបន្ទប់​សណ្ឋាគារ​

តម្លៃ៖ ៤១,០០០​ ដុល្លារ​អាមេរិកក្នុង​មួយ​យប់

 Penthouse of The Setai ដែលមានកម្ពស់៤០ ជាន់ នៅខាងលើឆ្នេរនៃរដ្ឋFlorida មានទំហំ១០,០០០ ហ្វីតការ៉េនេះ មាន​តម្លៃ​៤១ ០០០ ដុល្លារ ក្នុងមួយយប់ ប៉ុន្តែអ្នកអាចមាន ការ​ស្នើសុំបន្ថែម​ នៅ​សេវា​កម្ម​ផ្សេងៗទៀត។ បន្ថែមពីលើអាងហែលទឹក នៅខាងលើដំបូល ក៏មាន​បម្រើ​ជូន​អាហារ​។ ក្រៅ​ពី​នេះ ក៏មាននៅ ការប្រគុំតន្រ្តីផងដែរ។

វីដេអូបង្ហាញ​ពី​ទិដ្ឋភាព​នៃ​បន្ទប់​សណ្ឋាគារ​

១០. បន្ទប់​សណ្ឋាគារNobu Villa នៅសណ្ឋាគារ​Caesar Palace រដ្ឋ​Las Vegas

ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​
ទិដ្ឋភាពក្នុងបន្ទប់​សណ្ឋាគារ​

តម្លៃ៖ ៣៥,០០០ ដុល្លារ​អាមេរិកក្នុង​មួយ​យប់

សណ្ឋាគារNobu Villa គឺជាផ្នែកមួយ នៃសណ្ឋាគារNobu នៅវិមានCaesar

បន្ទប់​សណ្ឋាគារNobu Villa ដែលមានទំហំ១០,៣០០ ហ្វីតការ៉េ ផ្តល់ជូននៅ​ ជម្រើសទទួលទាន អាហារជាច្រើនមុខ សាច់អាំង ជា​មួយ​អ្នក​ចំអិន​ផ្ទាល់ខ្លួន រួម​ទាំង​ការ​ទទួល បម្រើ សេវាកម្ម២៤ ម៉ោង។ បន្ថែម​ពី​នេះ ​អ្នក​ក៏​អា​ចទទួលបាននៅ ​សេវាកម្ម​រថយន្ត​ជូននិង ​​ប្រឡប់​ទៅ​កាន់ ​អាកាស​យាន្ត​ដ្ឋាន ​វិញ​ផង​ដែរ៕

វីដេអូបង្ហាញ​ពី​ទិដ្ឋភាព​នៃ​បន្ទប់​សណ្ឋាគារ​

ប្រភព៖ Groovewallet , Highsnobiety

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T