ស្រស់សោភាណាស់ ក្រោយ ឈិន រតនៈ ស្លៀកឈុតកូនក្រមុំបែបបុរាណ

//s4.kh1.co/d4/d48b937ed80062d2afac14e7c6b2d7067095a2ec.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មួយរយៈពេលចុងក្រោយនេះ តារាចម្រៀងសម្លេងធ្ងន់ កញ្ញា ឈិន រតនៈ កាន់តែមានសម្រស់ស្អាតប្លែកជាងពេលមុនៗ ជាពិសេស ពេលស្លៀកឈុតកូនក្រមុំបែបនេះទៅ។

ភ្នំពេញ៖ អតីតបេក្ខភាព The Voice Cambodia កញ្ញា ឈិន រតនៈ ពេលនេះ តារាស្រីរូបនេះ កាន់តែមានឈ្មោះល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ពិតជាមានទេពកោល្យល្អ ហើយមានទឹកដមសំនៀងច្រៀងបានយ៉ាងពិរោះ ហើយពេលនេះ នាងក៏កំពុងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បច្ចុប្បន្ន កញ្ញា ឈិន រតនៈ ក៏កាន់តែមានភាពមមាញឹកជាងមុនសឹងតែគ្មានពេលទំនេរទៅហើយ តែតារាស្រីរូបនេះ នៅតែអាចថែរក្សារូបសម្រស់ឲ្យនៅស្រស់ស្អាតបានដដែល។ ជាពិសេស ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងកាន់តែមានរូបសម្ផស្សស្អាតប្លែកជាងមុនថែមមួយកម្រិត ដោយពេលនេះ តារាស្រីរូបនេះ កាន់តែមានភាពលេចធ្លោខ្លាំងជាមួយនឹងការលេងខ្លួនជាមួយស្ទាយ៍បែបយុវវ័យ និងទាន់សម័យ។ 

តួយ៉ាង អ្នកគាំទ្រ កញ្ញា ឈិន រតនៈ ផ្ទាល់ធ្លាប់តែបានឃើញថា នាងតុបតែងខ្លួនក្នុងឈុតសម័យ មានម៉ូតប្លែកៗ តែមុននេះ តារាស្រីរូបនេះ បានផ្លាស់ប្ដូរការស្លៀកពាក់ទាន់សម័យ មកស្លៀកក្នុងឈុតប្រពៃណី បែបកូនក្រមុំ ដោយមើលទៅ ពិតជាប្លែកភ្នែកខ្លាំងតែម្ដង។ ហើយរូបភាពថ្មីជាច្រើនសន្លឹក ដែលតារាស្រីរូបនេះបានស្លៀកនៅឈុតកូនក្រមុំ មើលទៅពិតជាស្រស់សោភា ទាំងស្នាមញញឹម និងទឹកមុខសាកសមជានារីខ្មែរពិតៗ។ 

ក្នុងនោះដែរ បន្ទាប់ពីទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ តារាចម្រៀងសម្លេងធ្ងន់រូបនេះ ស្លៀកនៅឈុតកូនក្រមុំបែបប្រណីណីខ្មែររួចមក ពួកគេបានពោរពាក្យសរសើរពីរូបឆោមនាងស្ទើរតែមិនដាច់ពីមាត់ ដោយសារកម្រនឹងបានឃើញនាងស្លៀកបែបនេះ៕

ប្រភពរូបភាព៖ Lux Rayuth 

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
  កញ្ញា ឈិន រតនៈ 
ឈីន រតនៈ
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T