អឺរ៉ុប៖ កីឡាករ Cristiano Ronaldo ប៊ិះតែនឹងអាចបង្កើតអភូតហេតុដូចពេលប៉ះជាមួយ Atletico Madrid ឆ្នាំមុនទៅហើយ ប៉ុន្តែបានត្រឹមខកចិត្តដោយមិនអាចជួយឲ្យ Juventus ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League រដូវកាលនេះបាន ក្រោយធ្លាក់ក្រោមថ្វីជើងរបស់ក្លិប Lyon ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងការប្រកួតនោះ Lyon មានតែមជាង Juventus ដោយមានមួយគ្រាប់ក្នុងដៃកាលពីជើងទីមួយ ហើយការដែលរកបានមួយគ្រាប់ក្រៅដីនាំមុខ Juventus មុនយប់មិញនេះវាធ្វើឲ្យក្លិបបារាំងមួយនេះមានទឹកមាត់លេបកាន់តែច្រើន ហើយមួយគ្រាប់នោះរកបានដោយបាល់ប៉េណាល់ទីរបស់កីឡាករ Memphis Depay ។
យ៉ាងណាមិញ Juventus ក៏មានលទ្ធភាពតាមបាន២គ្រាប់មកវិញផងដែរដោយការស៊ុតប៉េណាល់មួយគ្រាប់ និងការស៊ុតពីលើដំបូលទូកយ៉ាងស្អាតមួយគ្រាប់ទៀតរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ។ សរុបលទ្ធផលទាំងពីរជើងគឺក្លិបទាំងពីររកបានស្មើគ្នា២ទល់នឹង២ ប៉ុន្តែ Lyon មានលទ្ធភាពគ្រប់គ្រាន់ដើម្បីឡើងទៅវគ្គបន្ទាប់ ដោយក្លិបមួយនេះមានគ្រាប់បាល់ចំណេញក្រៅដី១គ្រាប់។
គួរឲ្យដឹងដែរថាក្លិប Lyon នឹងត្រូវឡើងទៅប៉ះនឹងក្លិប Manchester City នៅក្នុងវគ្គ៨ក្រុមចុងក្រោយ ដែលក្លិបលោក Pep Guardiola មួយនេះទើបតែទម្លាក់ក្លិប Real Madrid យប់មិញដែរនោះ។ ចំណែកឯក្ដីសុបិនលើកពាន UCL ជាមួយ Juventus នៅរដូវកាលនេះរបស់ Ronaldo ក៏ត្រូវរលាយបាត់ផងដែរ៕
ប្រភព៖ bbc