ស្ដាយ Varane បង្កកំហុសអស់២គ្រាប់យប់មិញ! R.Madrid ធ្លាក់ត្រឹមវគ្គ១៦ក្រុម ក្រោយចាញ់ Man City ទាំង២ជើង (មានវីដេអូ)

//s6.kh1.co/b7/b75a04aa9002753a14479d24ded15ef5286cf6fc.jpg
កីទ្បា

 ០៨-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

R.Madrid ធ្លាក់ត្រឹមវគ្គ១៦ក្រុម ក្រោយចាញ់ Man City ទាំង២ជើង ៤ទល់នឹង២

អង់គ្លេស៖ ក្រុមអធិរាជស Real Madrid បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់​ UEFA Champions League បន្ទាប់ពីបន្តចាញ់ក្រុម Manchester City ទៀតនៅជើងទី២ កាលពីរាត្រីថ្ងៃសុក្រម្សិលមិញ នៅកីឡដ្ឋាន​ Etihad Stadium ដោយលទ្ធផល ២ទល់នឹង១។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតចាប់ផ្ដើមបាន៩នាទីខ្សែការពារកណ្ដាលក្រុម Real Madrid កីឡាករ Raphael Varane បានបង្កកំហុសបណ្ដោយឲ្យខ្សែប្រយុទ្ធក្រុមម្ចាស់ផ្ទះកីឡាករ Gabriel Jesus ឆាបបាល់បាន បញ្ជូនឲ្យមិត្តរួមក្រុម Raheem Sterling ស៊ុតបញ្ចូលទីងាយៗនាំមុខមុន១ទល់នឹង០។

កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

រំលេងបាន២០នាទីក្រោយមក ជើងស៊ុតសញ្ជាតិបារាំង Karim Benzema ក៏រកបាន១គ្រាប់ ជួយក្រុមភ្ញៀវតាមស្មើ១ទល់នឹង១ ខណៈលទ្ធផលនេះ បានរក្សារហូតដល់បញ្ចប់តង់ទី១។  

កីឡាករ Karim Benzema
កីឡាករ Karim Benzema

ឈានចូលដល់តង់ទី២ នៅនាទីទី៦៨ Varane បានបង្កកំហុសសាជាថ្មីម្ដងទៀត ដោយរូបគេបានប្រើក្បាលតែតបញ្ជូនបាល់ឲ្យអ្នកចាំទី Thibaut Courtois មិនបានល្អ ត្រូវបានម្ចាស់អាវលេខ៩ Gabriel Jesus​ ឆ្មក់យកបានស៊ុតសម្រេចគ្រាប់ទី២ឲ្យ Man City ដែលជាគ្រាប់ជ័យជម្នះក្នុងការប្រកួតនេះតែម្ដង។

  ម្ចាស់អាវលេខ៩ Gabriel Jesus​
  ម្ចាស់អាវលេខ៩ Gabriel Jesus​

គួររម្លឹកដែរថា កាលពីជើងទី១ នៅទឹកដី Bernabeu ក្រុម Real Madrid បានបរាជ័យក្រោមថ្វីជើង Man City ២ទល់នឹង១ ដូច្នេះបូកសរុបលទ្ធផលទាំងពីរជើង ក្រុមលោក Pep Guardiola ផ្ដួលក្រុមលោក Zidane ៤ទល់នឹង២។

  កីឡាករ Raphael Varane  (ពាក់លេខ៥)
  កីឡាករ Raphael Varane  (ពាក់លេខ៥)

ជាមួយគ្នានេះ សម្រាប់វគ្គ៨ក្រុមចុងក្រោយខាងមុខ រកឃើញ៦ក្រុមហើយដែលនឹងត្រូវប៉ះគ្នា ក្នុងនោះ៖

  • ក្រុម Atalantan ត្រូវជួបជាមួយក្រុម Paris Saint-Germain
  • ក្រុម RB Leipzig ត្រូវជួបជាមួយក្រុម Atletico Madrid
  • ក្រុម Manchester City ត្រូវជួយជាមួយក្រុម Lyon
ក្រុមដែលត្រូវប៉ះគ្នាវគ្គ៨ក្រុម
ក្រុមដែលត្រូវប៉ះគ្នាវគ្គ៨ក្រុម

ដោយឡែកសម្រាប់១គូទៀត ត្រូវរង់ចាំអ៊ុតមើលលទ្ធផលសម្រាប់ការប្រកួតនៅយប់នេះជាមុនសិន ដោយការប្រកួតនឹងប្រព្រឹត្តិទៅនាវេលាម៉ោង២ រំលងអធ្រាត្រ ក្នុងនោះក្រុម Barcelona ប៉ះជាមួយក្រុម Napoli ខណៈក្រុម Bayern Munich ប៉ះជាមួយក្រុម Chelsea៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកូតខាងក្រោមនេះ៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T