ហាមមើលយូរប្រយ័ត្នលង់! តារាថៃទាំងនេះ ម្នាក់ៗវ័យមិនតិចជាង៤០ឆ្នាំទេ ប៉ុន្តែសង្ហាមិនប្រែ

//s6.kh1.co/e4/e421801be4d6f4770c5e647e71b6a074a3b0309e.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

សម្រស់របស់តារាប្រុសថៃទាំងនេះ កំពុងតែធ្វើឲ្យគេច្រណែនគ្រប់គ្នាហើយ បើអាយុច្រើនៗអស់ហើយ តែសម្រស់ម្នាក់ៗហាក់មិនប្រែប្រួលតាមវ័យសោះឡើយ ពោលគឺនៅតែក្មេងសង្ហាដដែល។

ថៃ៖ ជាការពិតណាស់ នៅក្នុងរង្វង់សិល្បៈថៃទាំងមូល ប្រិយមិត្តប្រហែលជាបានជ្រាបរួចមកហើយថា សិល្បៈករនីមួយៗ មិនថាតារាប្រុស ឬមួយជាតារាស្រីនោះទេ នៅពេលដែលបានប្រឡូកក្នុងវិស័យភាពយន្តថៃជាច្រើនឆ្នាំកន្លងមកនេះ ពួកគេសុទ្ធសឹងតែមានទាំងទេពកោសល្យ និងសមត្ថភាពខ្ពស់តែម្ដង ពិសេស រូបសម្រស់របស់ពួកគេគឺស្រស់ស្អាត ស្រស់សង្ហាទាក់ទាញចិត្តអ្នកគាំទ្រច្រើនមិនស្ទើរនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រយៈពេលនៃការឈានជើងចូលក្នុងសិល្បៈភាពយន្តនេះច្រើនឆ្នាំ យើងឃើញវ័យរបស់តារាប្រុសស្រីទាំងនោះ ក៏កាន់តែជ្រេទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យកត់សម្គាល់បំផុតនោះគឺ តារាទាំងនោះ នៅតែមានរូបសម្បត្តិស្រស់ស្អាតស្រស់សង្ហា រឹងមាំដដែល គ្មានផ្លាស់ប្ដូរទៅតាមវ័យបន្តិចឡើយ។

ជាក់ស្ដែងដូចជា តារាប្រុសប៉ុន្មាននាក់ខាងក្រោមនេះ យើងដឹងហើយថា ម្នាក់ៗមានវ័យ ៤០ឆ្នាំប្លាយ រីឯមួយចំនួនទៀត មានវ័យកើនរហូតដល់ ៥០ឆ្នាំ ជិត ៦០ឆ្នាំ ទៅហើយ​ ប៉ុន្តែបើនិយាយពីមុខមាត់ និងការធ្វើខ្លួននវិញគឺថា ក្មេងៗសុំខ្មាសតែម្ដង៕

ចង់ដឹងថាមានតារារូបណាខ្លះ តោះទៅទស្សនាដូចខាងក្រោម៖

១. តារាសម្ដែង និង​តារាបង្ហាញម៉ូត Gumpun Eakpraphan មានអាយុ ៤២ឆ្នាំ

Gumpun Eakpraphan
Gumpun Eakpraphan

២.តារាសម្ដែងជើងចាស់ Sarut vijittranon មានអាយុ ៤៨ ឆ្នាំ 

Sarut vijittranon
Sarut vijittranon

៣.តារាសម្ដែង Phutharit Prombandal មានអាយុ ៤៨ ឆ្នាំ

 Phutharit Prombandal
 Phutharit Prombandal

៤..តារាសម្ដែង Jesdaporn Pholdee មានអាយុ ៤២ ឆ្នាំ

 Jesdaporn Pholdee
 Jesdaporn Pholdee

៥.តារាសម្ដែងកូនកាត់ Pete Thongchua មានអាយុ ៥១ ឆ្នាំ

 Pete Thongchua
 Pete Thongchua

៦.តារាសម្ដែង Willie Mcintosh មានអាយុ ៥០ ឆ្នាំ

Willie Mcintosh
Willie Mcintosh

៧.តារាសម្ដែង Pong Nawat មានអាយុ ៤១ ឆ្នាំ

 Pong Nawat
 Pong Nawat

៨.តារាចម្រៀង និងសម្ដែង Matthew Deane មានអាយុ ៤១ ឆ្នាំ

Matthew Deane 
Matthew Deane 

៩.តារាសម្ដែង Ken Theeradeth មានអាយុ ៤១ឆ្នាំ

Ken Theeradeth
Ken Theeradeth

១០.តារាសម្ដែង Dome Pakornlam មានអាយុ ៤០ ឆ្នាំ

Dome Pakornlam
Dome Pakornlam

១១.តារាសម្ដែងជើងចាស់ Sam Yuranunt មានអាយុ ៥៦ឆ្នាំ

Sam Yuranunt
Sam Yuranunt
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T