ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះ តារាសម្តែង ណាខុន កំពុងតែឡើងកូដយ៉ាងខ្លាំង ដោយមានរឿងជាច្រើន បានទាក់ទងឲ្យរូបលោក ដើរតួមិនឈប់មិនឈរ ខណៈតារាជាច្រើន រះដូចគ្នា តែប្រជាប្រិយភាពរបស់លោក នៅតែខ្លាំងដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុដែលផលិតករ ឧស្សាហ៍ជ្រើសរើសយក តារាប្រុសរូបនេះ មកសម្តែង ក៏ព្រោះតែ រូបលោកមានសមត្ថភាព ពេញខ្លួន មិនថា ដើរតួអី ហើយជាពិសេស គួបផ្សំនឹង រូបរាងដ៏ស្រស់សង្ហា មាឌមាំទាំ របស់លោកទៀតនោះ កាន់តែធ្វើឲ្យ លោកក្លាយជា តារាឈានមុខមួយរូប ក្នុងពេលបច្ចុប្បន្ន។
ជាក់ស្តែង កាលពីថ្មីៗនេះដែរ ណាខុន ក៏បានចូលរួមសម្តែង ក្នុងរឿងភាគមួយ ហើយក្នុងរឿងភាគនោះទៀតសោត ក៏លោក បានដើរតួជាស្រីផងដែរ តែមិនដឹងពេញមួយតួរឿង ឬក៏មានតែមួយឈុតនេះប៉ុណ្ណោះ។ ហើយជាពិសេស នៅពេលលោក តែងខ្លួនជាមនុស្សស្រី ជាមួយនឹង ការពាក់សក់ យ៉ាងដូច្នេះ ធ្វើឲ្យមានអារម្មណ៍ថា ប្លែកភ្នែកយ៉ាងខ្លាំង និងមានមនុស្សមួយចំនួន បាននិយាយថា មុខមាត់របស់លោក ក៏សាកសមក្នុងការតែងខ្លួនជាស្រីផងដែរ បើទោះបីជា មានមាឌដំបងក៏ដោយ។
គួររំលឹកផងដែរថា ណាខុន ត្រូវបានគេស្គាល់ តាមរយៈ វីដេអូចម្រៀង ថតស្ពត និងរឿងភាគនានា នៅក្នុងប៉ុស្តិ៍ទូរទស្សន៍នានា រហូតមកទល់ពេលនេះ រូបលោក ក៏ជាតារាម្នាក់ ស្ថិតក្នុងក្រសែភ្នែកមហាជនខ្លាំង ដែលធ្វើឲ្យគេឯង រឹតតែចាប់អារម្មណ៍ លើជីវិតឯកជនរបស់លោក។ ហើយសព្វថ្ងៃ ណាខុន ក៏បានទម្លាយពីទំនាក់ទំនងស្នេហារវាងលោក និងគូស្នេហ៍ផងដែរ ដោយលែងលាក់លៀមទៀតហើយ៕