មើលចុះ៥២ឆ្នាំហើយ Apaporn លេងខ្លួនឡើងស៊ិចស៊ី មិនឲ្យចាញ់ក្មេងៗ

//s6.kh1.co/eb/ebfedf76b3ca06408f0d9438bb86082972c13370.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀង និងតារាសម្ដែង Apaporn Nakornsawan ពេលនេះមានវ័យកាន់តែជ្រែទៅហើយ តែនាងនៅតែលេងខ្លួនខ្ញង់មិនចាញ់ក្មេងឡើយ។

ថៃ៖ Apaporn Nakornsawan ជាតារាចម្រៀង និងតារាសម្ដែងមួយរូប ដែលមានការគាំទ្រខ្លាំងក្នុងសង្គមសិល្បៈថៃ ដោយពេលនេះ នាងឈានដល់វ័យ ៥២ឆ្នាំហើយ តែតារាស្រីរូបនេះ នៅតែមានកេរ្ដិ៍ឈ្មោះល្បីល្បាញ និងមានការគាំទ្រច្រើនគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាវ័យវ័យ ៥២ឆ្នាំរូបនេះ តែងតែធ្វើឲ្យមហាជន និងហ្វេនៗជាច្រើន ចាប់អារម្មណ៍លើរូបនាងជានិច្ច តាមរយៈ ការលេងខ្លួនជាមួយស្ទាយ៍តែងខ្លួនទាន់សម័យ ស្រស់ឆើតឆាយមិនឲ្យចាញ់ក្មេងៗប៉ុន្មានឡើយ។ បើងាកទៅមើលរូបសម្ផស្ស តារាស្រីជើងចាស់រូបនេះ នាងនៅតែក្មេងវ័យ ស្រស់ស្អាតផូរផង់ដដែល រាល់ពេលតារាស្រីរូបនេះ តុបតែងខ្លួនម្ដងៗ ពិតជាលេចធ្លោ បើទោះបី នាងមានសាច់បន្តិចមែន តែតារាស្រីរូបនេះ នៅតែអាចជ្រើសរើសនៅឈុតសម្លៀកបំពាក់សាកសមជាមួយដងខ្លួន និងរាងរៅនាងតែម្ដង។ 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Apaporn Nakornsawan  បានផ្លាស់ប្ដូរស្តាយ៍ស្លៀកក្នុងសម្លៀកបំពាក់បញ្ចេញភាពស៊ិចស៊ី ធ្វើខ្លួនយ៉ាងស្រស់សោភា ធ្វើឲ្យទស្សនិកជនជាច្រើននាក់លាន់មាត់សរសើរពី រូបសម្រស់នាងគ្រប់គ្នាដោយរូបភាពថ្មីជាច្រើនសន្លឹក ដែលនាងបានបង្ហោះឃើញថា តារាស្រីជើងចាស់រូបនេះ ថតបង្ហាញស្ទីលយ៉ាងស៊ីអារម្មណ៍គួរឲ្យទាក់ទាញតែម្ដង ជាពិសេស មើលរូបភាពនេះហើយ ស្ទើរតែមិនចង់ជឿថា តារាស្រីរូបនេះមាន ៥២ឆ្នាំទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖​

Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Apaporn Nakornsawan  
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T