ភ្នំពេញ៖ កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២០ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចុះហេត្ថលេខលើអនុស្សរណៈយោគយល់ជាមួយនឹងក្រុមហ៊ុន vivo និង ក្រុមហ៊ុន Metfone ក្នុងការលើកកម្ពស់ និង បង្កើនការប្រើប្រាស់ ប្រព័ន្ធធនាគារចល័តទៅកាន់អតិថិជនអម្រឹត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក តាន់ យូហៃ នាយកអង្គភាពផ្នែកលក់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានមានប្រសាសន៍៖
“ដោយមានការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារយៈប៉ុន្មានឆ្នាំនេះ អម្រឹតរំពឹងថានឹងមានការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធធនគារចល័តរបស់អម្រឹត (Amret Mobile) តាមរយៈការចែកជូនឥតគិតថ្លៃនូវទូរស័ព្ទស្មាតហ្វូនវីវូ ទៅកាន់អតិថិជនអម្រឹតដែលស្នើឥណទានពីអម្រឹតចាប់ពីថ្ងៃទី ០១ ខែសីហា រហូត ៣១ តុលា ឆ្នាំ២០២០។ សម្រាប់ការស្នើឥណទានចាប់ពី 4,000 ដុល្លារ រហូត 9,999 ដុល្លារនឹងទទួលបានឥតគិតថ្លៃនូវទូរស័ព្ទ vivo Y1s មួយគ្រឿងដែលមានតម្លៃ 109ដុល្លារ និង កម្ចីលើសពី 10,000 ដុល្លារ នឹងទទួលបានទូរស័ព្ទ vivo Y11 ដែលមានតម្លៃ 139ដុល្លារ។”

ដើម្បីធ្វើឲ្យការផ្តល់ជូននេះកាន់តែពិសេស វាពិតជាមិនអាចអត់បានជាមួយបណ្តាយប្រព័ន្ធទូរស័ព្ទសម្រាប់ការប្រើប្រាស់អ៊ិនធឺណែត និងការទំនាក់ទំនង ។ ក្រុមហ៊ុន Metfone បានធ្វើការបន្ថែមឥតគិតថ្លៃនូវ ស៊ីមកាត ដែលមានទិន្ន័យ ១ជីកាបៃ និង ការហៅទូរស័ព្ទ ១០០នាទីក្នុងប្រព័ន្ធ ដើម្បីសម្រួលដល់អតិថិជនរបស់អម្រឹតងាយស្រួលក្នុងការធ្វើប្រិតបត្តិការធនគារដោយមិនប្រើប្រាស់ប្រាក់សុទ្ធតាមរយៈទូរស័ព្ទដៃ។
លោក បួយ មិញ បិញ អគ្គនាយករងនៃក្រុមហ៊ុន Metfone មានប្រសាសន៍ថា៖
“វាពិតជាពិសេសណាស់សម្រាប់យើងក្នុងការសហការជាមួយអម្រឹត និង vivo។ ក្នុងនាមជាក្រុមហ៊ុនបណ្តាញទំនាក់ទំនងឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Metfone បានពង្រីកវិសាលភាពបណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយទៅកាន់សហគមន៍ដែលដាច់ស្រយ៉ាល ដែលវាបានផ្តល់នូវភាពងាយស្រួលទៅដល់អតិថិជនរបស់អម្រឹតក្នុងការធ្វើប្រតិបត្តិការដោយមិនមានការបារម្មណ៍ពីភាពរអាក់រអួលនៃសេវ៉ាទំនាក់ទំនងឡើយ។”

លោក អាលែន វី នាយកអង្គភាពពាណិជ្ជកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក៏បានមានប្រសាសន៍ផងដែរថា
“អតិថិជនគោលដៅរបស់យើងដែលទទួលបានសម្រាប់ការផ្តល់ជូនពិសេសនេះ គឺភាគច្រើនជាកសិករ ខ្នាតតូច និងមធ្យម និង ម្ចាស់អាជីវកម្មផ្នែកកសិកម្មនៅតាមជនបទ។” យើងជឿជាក់ថានេះជាការច្នៃប្រឌិតថ្មីមួយដើម្បីធ្វើឲ្យអតិថិជនរបស់យើងទទួលបានការប្រើប្រាស់ប្រព័ន្ធធនាគារចល័តបានលឿន និងមានសុវត្ថិភាព ដែលស្របជាមួយនឹងការជំរុញពី ធនាគារជាតិ នៃកម្ពុជា អោយមានការប្រើប្រាស់ប្រតិបត្តិការគ្មានប្រាក់សុទ្ធផងដែរ។”
“Vivo គឺជាម៉ាកទូរស័ព្ទល្បី ដែលត្រូវបានគេទទួលស្គាល់ថាជាទូរស័ព្ទឆ្លាតវៃមួយនៅក្នុងប្រទេសកម្ពុជា។ Vivo Y1s គឺម៉ូដែលទូរស័ព្ទជំនាន់ចុងក្រោយបង្អស់របស់យើង ដែលគ្រោងនឹងដាក់លក់នៅពាក់កណ្តាលខែសីហាខាងមុខនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែយើងមានក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវទូរស័ព្ទម៉ូដែលនេះដល់អម្រឹតមុនកាលកំណត់នៅថ្ងៃដាក់លក់ផ្លូវការរបស់យើង។ នេះគឺជាការប្តេជ្ញាចិត្តរបស់យើងដើម្បីឆ្ពោះទៅរកយុទ្ធនាការផ្សព្វផ្សាយមួយដែលទទួលបានការជោគជ័យសម្រាប់អម្រឹត។” មានប្រសាសន៍ដោយលោក ចាង ថោវ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន vivo។





