អម្រឹត ស្វាគមន៍ ឌីជេ ណាណា ក្លាយជាទូតសុឆន្ទៈផ្លូវការដំបូងបង្អស់!

//s9.kh1.co/36/3626b998e51b27c11be0705093c5255a96e3e01d.jpg
សង្គម

 ០១-មិថុនា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាស្ថាប័នទទួលប្រាក់បញ្ញើធំមួយនៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងទូតសុឆន្ទៈលើកដំបូង​របស់ខ្លួនជាមួយនឹង ឌីជេ ណាណា។

រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាស្ថាប័នទទួលប្រាក់បញ្ញើធំមួយនៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងទូតសុឆន្ទៈលើកដំបូង​របស់ខ្លួនជាមួយនឹង ឌីជេ ណាណា។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏ដូចជាមិត្តអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/13/130b4a7deb29732a287ac2e0addd1dd6817637ec.jpg

ឆ្លៀតក្នុងឱកាសនេះ លោក ដុស ឌីន អគ្គនាយកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖

«យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបាន ឌីជេ ណាណា ក្លាយជាទូតសុឆន្ទៈតំណាងឲ្យស្ថាប័នរបស់យើង។»

លោកគូសបញ្ជាក់ថា៖

«នៅក្នុងសង្គមដែលពោរពេញដោយភាពប្រកួតប្រជែងនេះ ការផ្សព្វផ្សាយតាមរយៈឌីជីថលកាន់តែមានការកើនឡើងខ្ពស់ ហើយជាពិសេស​ការជ្រើសរើសទូតសុឆន្ទៈដែលតំណាងឲ្យស្ថាប័ន នេះទៀតសោត ពិតជាមានសារៈសំខាន់ណាស់ក្នុងការខិតទៅជិតអតិថិជនបានល្អ​ និងប្រសើរជាងមុន។ ក្នុងនោះផងដែរ អម្រឹត បានសម្រេចជ្រើសរើស ឌីជេ ណាណា ក្លាយជាទូតសុឆន្ទៈតំណាងឲ្យស្ថាប័នរបស់យើង អ្នកនាងពិតជាស័ក្តសមណាស់ ព្រោះអ្នកនាង គឺជាបុគ្គលសាធារណៈដែលមានឥទ្ធិពលមួយរូបក្នុងសង្គមនាពេលបច្ចុប្បន្ននេះ អ្នកនាងមិនត្រឹមតែជា បុគ្គលសាធារណៈ និងជាពិធីការនីដ៏មានប្រជាប្រិយភាព និងហោវាស័ព្ទនោះទេ​ អ្នកនាងក៏ជាសហគ្រិនស្រ្តីដែលមានទំនុកចិត្តម្នាក់ និងជាអ្នកផ្តល់មតិលើកទឹកចិត្តដល់សាធារណជន ក៏ដូចជាឧត្តមភរិយាល្អម្នាក់ដែលមានគ្រួសារមួយដ៏កក់ក្តៅផងដែរ។»

លោកបន្ថែមទៀតថា៖

«ក្នុងនាមជាទូតសុឆន្ទៈ អ្នកនាងពិតជាអាចជួយឲ្យ អម្រឹត សម្រេចបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានដ៏មានតម្លាភាព និងគ្រប់គ្រាន់ទៅដល់អតិថិជនប្រកបដោយភាពវិជ្ជមាន។»

https://s9.kh1.co/__image/w=650,h=434,q=100/db/dba49a45e35090137a535d572d51a0ad26e7f21f.jpg

ឌីជេ ណាណា ក៏បានបង្ហាញអារម្មណ៍រំភើប​ នៅក្នុងឱកាសនេះផងដែរ អ្នកនាងបានលើកឡើងថា៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត គឺជាស្ថាប័នក្នុងស្រុកមួយដែលមានការគាំទ្រពីសំណាក់អតិថិជន ទាំងនៅទីប្រជុំជន និងជនបទ ហើយស្ថាប័នតែងតែផ្តោតសំខាន់លើអតិថិជនដែលមានចំណូលទាប និងមធ្យម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារមានតួនាទីសំខាន់ណាស់ ក្នុងការពន្យល់ណែនាំអតិថិជនរបស់ខ្លួនឲ្យយល់ដឹងពីលក្ខណៈពិសេសរបស់ផលិតផលនីមួយៗ ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យកាន់តែល្អប្រសើរ។”​

អ្នកនាងក៏បានលើកឡើងដែរថា៖

“ការផ្តល់ព័ត៌មានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយជូនដល់អតិថិជន គឺពិតជាមានសារៈសំខាន់ណាស់ ដែលអាចចូលរួមក្នុងការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក៏ដូចប្រទេសជាតិផងដែរ។ បច្ចុប្បន្ននេះ អម្រឹត មានផលិតផលល្អៗជាច្រើន ដែលអាចរួមចំណែកជួយដល់អតិថិជនរបស់ខ្លួនរួមមាន ផលិតផលក្មេងឆ្លាត ឥណទានសហគ្រិនស្ត្រី និងឥណទានផ្សេងៗទៀត ដែលមានអត្ថប្រយោជន៍ល្អសម្រាប់គ្រប់គ្នាដែលមានតម្រូវការ។ ក្នុងនាមជាទូតសុឆន្ទៈ ខ្ញុំនឹងប្រើប្រាស់សំលេងរបស់ខ្ញុំ ជួយពន្យល់ណែនាំទៅកាន់ប្រិយមិត្តទាំងអស់ ដើម្បីទទួលបានព័ត៌មានល្អៗជាច្រើន អំពីផលិតផលរបស់ អម្រឹត។”

https://s9.kh1.co/__image/w=650,h=434,q=100/a3/a3463aa238f534ac2d4e09ea1358212f57278daa.jpg
https://s9.kh1.co/__image/w=650,h=434,q=100/9b/9b8581bec5ecb9ea5ab2f668ebe3ffff794ef221.jpg
https://s9.kh1.co/__image/w=650,h=434,q=100/13/130b4a7deb29732a287ac2e0addd1dd6817637ec.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ee/ee062cbf493f57f5881fa51fa91cc2338564f0ab.jpg
https://s9.kh1.co/__image/w=650,h=434,q=100/9d/9d181763975b27eda23f8d5eee82a80c4507407d.jpg
https://s9.kh1.co/__image/w=650,h=434,q=100/8a/8aa2d9a10e5120d71ecde12f1e68d3f18c5ffb9f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e9/e98514a523a7bfe2ef3ef8160b36cb4b764fbf9f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/74/742528b9079a03503b3b5f935af48954b1f2b89d.jpg

អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រ និង ទំនុកចិត្ដពីស្ថាប័នជាតិ អន្ដរជាតិ និងអតិថិជនរបស់ខ្លួនផងដែរ។ ឆ្លើយតបនឹងតម្រូវការសេវាហិរញ្ញវត្ថុលើគ្រប់រូបភាពរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន អម្រឹត បានបង្កើតនូវសេវាហិរញ្ញវត្ថុច្រើនប្រភេទ ជាពិសេសការផ្ដល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋនៅទីជនបទ និងឥណទានខ្នាតតូច និងមធ្យមសម្រាប់សហគ្រិនខ្នាតតូចបំផុត តូច និងមធ្យមផងដែរ។ មិនតែប៉ុណ្ណោះ អម្រឹត បានបង្កើតឲ្យមានសេវាផ្សេងៗទៀតដូចជា ប្រាក់បញ្ញើ និងសេវាផ្ទេរប្រាក់តាមរយៈប្រព័ន្ធបាគង ដែលមាននៅលើកម្មវិធី Amret Mobile ដើម្បីឆ្លើយតប និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងអ្នកនៅទីប្រជុំជន ជនបទនៅបណ្តាខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល។

នាពេលបច្ចុប្បន្ននេះអម្រឹតមានសាខាចំនួន ១៥៦ និងមានបណ្តាញម៉ាស៊ីនអេធីអឹមចំនួន ៣៤ ទីតាំងនៅទូទាំងប្រទេស។ គិតត្រឹមខែមេសា ឆ្នាំ២០២២ អម្រឹត មានទ្រព្យសកម្មសរុបរហូតដល់ .៦៨១ លានដុល្លារ និងមានផលបត្រប្រាក់កម្ចីចំនួន .៤៧៨ លានដុល្លារ​ ជាមួយនឹងសមតុល្យប្រាក់បញ្ញើចំនួន ៨២៥ លានដុល្លារ ដែលមានអតិថិជនសរុបច្រើនរហូតដល់ ៥៤១.៤៣៥នាក់

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T