កម្មវិធី “ប្រើឌីជីថល ឈ្នះឡាន” របស់ អម្រឹត បានរកឃើញម្ចាស់រង្វាន់ធំរថយន្ដ Ford Ranger Wildtrak 2023 ហើយ កាលពី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣!

//s9.kh1.co/e1/e1c175814f7a180d81026c3fe886c25b03f1de89.jpg
សង្គម

 ២៤-កុម្ភៈ-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើនូវកម្មវិធីស្វែងរកម្ចាស់រង្វាន់ធំរថយន្ដ Ford Ranger Wildtrak 2023 ជូនដល់អតិថិជនរបស់ខ្លួននៅ ផ្សារទំនើប អ៉ីអន ម៉ល សែនសុខ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកម្មវិធី “ប្រើឌីជីថល ឈ្នះឡាន” ដែលកម្មវិធីពិសេស ផ្ដល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន សរុបជាទឹកប្រាក់ប្រមាណជិត ១.០០០លានរៀល រួមជាមួយរង្វាន់ធំរថយន្តទំនើប Ford Ranger Wildtrak 2023 ដល់អតិថិជនផងដែរ។​​   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/f8/f8788b615aeff52915c0bec445c3c172db7fee46.jpg
https://s9.kh1.co/__image/w=650,h=434,q=100/84/84b5bf94bb538e33a1e1878d457f31d9d8654762.jpg

គួរបញ្ជាក់ផងដែរថា កម្មវិធីពិសេស “ប្រើឌីជីថល ឈ្នះឡាន” ជាកម្មវិធីមួយក្នុងចំនោមកម្មវិធីធំៗបំផុតដែលអម្រឹត បានរៀបចំឡើងតាំងពីថ្ងៃទី០១ ខែកក្កដា ដល់ ៣១ ខែធ្នូ ឆ្នាំ២០២២ មកម៉្លេះ  ដែលកម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន ព្រម​ទាំង​ទទួល​បានការចូលរួមគាំទ្រពីសំណាក់អតិថិជនរបស់អម្រឹត​ជាច្រើនម៉ឺននាក់ ប្រកបដោយសុក្រឹតភាពបំផុត។ ក្នុងនោះអម្រឹតក៏បាន​រកឃើញ​អតិថិជនសំណាងចំនួនជាង ៤០០​ នាក់រួចមកហើយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ និង ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះរង្វាន់មានដូចជា ទូរស័ព្ទ iPhone 14 Pro max កង់ Giant និងទឹកប្រាក់ 40 ម៉ឺនរៀល ជាច្រើនរង្វាន់។

https://s9.kh1.co/__image/w=650,h=434,q=100/0a/0a2510d8339de3b847f9c2a8bb0b1e2adad04653.jpg
https://s9.kh1.co/__image/w=650,h=434,q=100/bc/bc53f4e2a4b4dc559a59d529090a30c09d83c164.jpg

បន្ទាប់ពីបានពិនិត្យ និងផ្ទៀតផ្ទាត់យ៉ាងម៉ត់ចត់ពីក្រុមគណកម្មការរបស់ អម្រឹត ក៏ដូចជាតាមរយៈការផ្សាយផ្ទាល់ក្នុងគេហទំព័រផ្លូវការរបស់ Amret MFI នាពេលកន្លងមក អម្រឹត ក៏បានរកឃើញអតិថិជនដែលមានសំណាងចំនួន ១៦នាក់ ពីគ្រប់តំបន់នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ អតិថិជនទាំងអស់ត្រូវបានអញ្ជើញ​ចូលរួមក្នុ​ងកម្មវិធីស្វែងរកម្ចាស់រង្វាន់ធំរថយន្ត Ford Ranger Wildtrak 2023 នៅផ្សារទំនើប អ៉ីអន ម៉ល សែនសុខ។

ក្នុងខណៈនៃកម្មវិធីនោះដែរ អតិថិជនទាំង១៦ រូបត្រូវបានអញ្ជើញទៅចូលលេងក្នុងទូម៉ាស៊ីនបាញ់ប្រាក់ ដើម្បីធ្វើការចាប់ប្រាក់មានរយៈពេល ៣០ វិនាទីក្នុងម្នាក់ៗ។ បន្ទាប់ពីធ្វើការចាប់ប្រាក់រួច អតិថិជនម្នាក់ៗតម្រូវឲ្យចាប់លេខរៀងដើម្បីជ្រើសរើសយកប្រអប់សោម្នាក់មួយៗ ដែលក្នុងចំនោមប្រអប់សោទាំង១៦នោះ មានតែមួយប្រអប់តែប៉ុណ្ណោះដែលជាសោឡានពិតប្រាកដ ដែលអាចចុចបញ្ជារថយន្តអោយបន្លឺសំលេងបាន។ សម្រាប់អតិថិជនដែលចុចបញ្ជាអោយឡាន បន្លឺសំលេង អតិថិជននោះ ត្រូវបានចាត់ទុកជាអ្នកឈ្នះរង្វាន់ធំ រីឯអតិថិជនទាំង ១៥នាក់ទៀត នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ ១.០០០ ដុល្លារក្នុងម្នាក់ៗ ព្រមទាំងកាដូអនុស្សាវរីយ៍ ជាការលើកទឹកចិត្ត។

https://s9.kh1.co/__image/w=650,h=434,q=100/0f/0f620fb746697d657c9f3773b02a14234f1e2d35.jpg
https://s9.kh1.co/__image/w=650,h=434,q=100/99/99efda1bf933d8862b68dc857fcbcbc59374a4c8.jpg

អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំ រថយន្ត Ford Ranger Wildtrak 2023 បានទៅលើអតិថិជនឈ្មោះ «កុល សុភាវី»  ភេទ ស្រី មកពីសាខាកៀនស្វាយ ខេត្តកណ្តាល។ ឆ្លៀតក្នុងឱកាសដ៏ពិសេស និងមហាសំណាងនេះ លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖ 

https://s9.kh1.co/__image/w=650,h=974,q=100/25/255c785b1bd6672cacc650d472aad0fdea1698c8.jpg

«នេះជាលើកទីពីរដែលអម្រឹតបានធ្វើកម្មវិធីនេះឡើង ​កាលពីឆ្នាំមុនយើងបានប្រារព្ធខួប ៣០ ឆ្នាំ ជាមួយការផ្តល់រង្វាន់ឡាន Ford Ranger Wildtrak 2022 និងរង្វាន់ផ្សេងៗជាច្រើនទៀត»។ 

លោកបានបន្តថា៖ 

«អម្រឹតបានរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង​និង​ការប្រើប្រាស់ប្រព័ន្ធឌីជីថល​ដូចទៅនឹងឈ្មោះកម្មវិធីគឺ “ប្រើឌីជីថល ឈ្នះឡាន”​។ អតិថិជនអម្រឹត ជាងកន្លះលាននាក់​ ដែលបាននឹងកំពុងប្រើប្រាស់សេវាកម្មជាច្រើន​ ប៉ុន្តែ​យើងចង់ផ្តោត និងផ្តល់ការលើកទឹកចិត្ត ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល។​ មួយវិញទៀតគឺលើកកម្ពស់ការយល់ដឹង​ ដល់អតិថិជន​ឲ្យចូលរួមប្រើប្រាស់ប្រព័ន្ធបាគង ដែលជាប្រព័ន្ធថ្មីមួយរៀបចំបង្កើតឡើងដោយ ធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួល​និង​ឆាប់រហ័សដល់អតិថិជន​គ្រប់ស្ថាប័នដែលជា​សមាជិករបស់បាគងអាចធ្វើការផ្ទេរប្រាក់ពីស្ថាប័នមួយទៅស្ថាប័នដោយងាយស្រួល និងឆាប់រហ័ស»។

គួរបញ្ជាក់ផងដែរថា​ កាលពីនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានរៀបចំកម្មវិធីប្រគល់ជូននូវរង្វាន់រថយន្ត Ford Ranger Wildtrak 2023 ជូនអតិថិជនជាម្ចាស់សំណាងនៅឯគេហដ្ធានផ្ទាល់តែម្តង​។​

https://s9.kh1.co/__image/w=650,h=434,q=100/3e/3eb9a3c33f881c5bdbd54fa135f39e57d9ef2234.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7f/7f707a5104f443913e632ad2ba998a83564cd17c.jpg

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំង១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រ និង ទំនុកចិត្ដពីស្ថាប័នជាតិ អន្ដរជាតិ និងអតិថិជនរបស់ខ្លួនផងដែរ។ ឆ្លើយតបនឹងតម្រូវការសេវាហិរញ្ញវត្ថុលើគ្រប់រូបភាពរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន អម្រឹត បានបង្កើតនូវសេវាហិរញ្ញវត្ថុច្រើនប្រភេទ ជាពិសេសការផ្ដល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋនៅទីជនបទ និងឥណទានខ្នាតមធ្យមសម្រាប់ សហគ្រិនខ្នាតតូចបំផុត តូច និងមធ្យមផងដែរ។ មិនតែប៉ុណ្ណោះ អម្រឹត បានបង្កើតឲ្យមានសេវាផ្សេងៗទៀត ដូចជា ប្រាក់បញ្ញើ និងសេវាផ្ទេរប្រាក់ក្នុងស្រុកដើម្បីឆ្លើយតប និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងអ្នកនៅទីប្រជុំជន ជនបទនៅបណ្តាខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល។

សម្រាប់ព័ត៌មានអំពីផលិត និងសេវាកម្មរបស់អម្រឹត សូមចូលទៅកាន់គេហទំព័រ amret.com.kh

https://s9.kh1.co/__image/w=650,h=434,q=100/2f/2fefdb07c7986d1ba80d8319f15a54f9f90b4cfc.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T