ភ្នំពេញ៖ ដូចដែលគ្រប់គ្នាបានដឹងមកហើយ ចំពោះ ពិធីករដ៏ឆ្នើមនៅក្នុងកម្មវិធី ពេញចិត្តឬអត់ លោក តាប៊ុយ ត្រូវបានពិធីការិនីជើងចាស់មួយរូប រួមទាំង អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា បានធ្វើការរិះគន់ ចំពោះ ពាក្យសម្ដីដែលលោកបាននិយាយលេងសើចជាមួយនឹង កញ្ញា ជីមមី ដែលបាននិយាយថា “និយាយសុភាពចឹងអាចទៅធ្វើការនៅទទកបាន” ដោយខ្លាចថាគេដេញទៅធ្វើការនៅស្ថានីយ៍ទូរទស្សន៍ទទក ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះ រាល់ការរិះគន់ ដែលបានបង្ហោះចេញពីគណនីហ្វេនប៊ុក របស់ពិធីការិនីជើងចាស់មួយរូបនេះ ក៏បានបង្ហាញសេចក្ដីសោកស្ដាយ ចំពោះ ពិធីករនិងពិធីការិនី កម្មវិធីពេញចិត្តឬអត់ យកតម្លៃនៃអត្តចរិក សីលធម៌ និង ក្រមវិជ្ជាជីវៈ ជាពិធីករ ពិធីការិនី មកលេងសើចបែបកំប្លុកកំប្លែង រួមទាំង ឲ្យប្រុងប្រយ័ត្ននូវពាក្យសម្ដី ដែលនិយាយចេញមក ព្រោះវាត្រូវបានលឺចូលត្រចៀកអ្នកស្ដាប់ រាប់ម៉ឺននាក់ ថែមទៀតផង។
ដោយឡែក ចំពោះការរិះគន់បែបនេះ លោក តាប៊ុយ ក៏បានបង្ហោះសារសុំទោសតាមបណ្ដាញសង្គម កាលពីមុននេះបន្តិច ដោយបានរៀបរាប់ថា៖
ក្នុងនាមខ្ញុំជាពិធីករក៏ដូចជាផលិតករនៃកម្មវិធីពេញចិត្តឬអត់ សូមអធ្យាស្រ័យចំពោះការលេងសើចដែលប៉ះពាល់ដល់រៀមច្បងខាងទូរទស្សន៍ជាតិកម្ពុជា ហើយសង្ឃឹមថាបងៗនឹងអភ័យទោសសម្រាប់កំហុសឆ្គងដែលកើតឡើងដោយអចេតនានេះ. ជាចុងក្រោយម្តងទៀតចង់និយាយថាស្រលាញ់ និងគោរពរៀមច្បងជាពិសេស ពេញចិត្តនឹងទឹកដមសម្លេង និងអត្តចរឹករបស់រៀមៗច្បងខាងទូរទស្សន៍ជាតិ៕
សូមទស្សនារូបភាពខាងក្រោម៖




