អស្ចារ្យណាស់! ស្ត្រីជនជាតិអង់គ្លេសពីរនាក់ បំបែកកំណត់ត្រាពិភពលោក ដោយជិះកង់ឆ្លងកាត់ប្រទេសជិត៣០ ក្នុងរយៈពេល២៦៣ថ្ងៃ

//s5.kh1.co/23/2397c8d8119361e8f2e49ac288d753087e3f6ffe.jpg
សង្គម

 ៣០-កក្កដា-២០២០ ៣ល្ងាច · ៦ ឆ្នាំមុន

កំណត់ត្រាពិភពលោកហ្គីនណេសបានប្រកាសថា ស្ត្រីជនជាតិអង់គ្លេសពីរនាក់បានបំបែកឯតទគ្គកម្មក្នុងរយៈពេលលឿនបំផុត ដោយការជិះកង់ឆ្លងកាត់ប្រទេសជិត៣០ ក្នុងរយៈពេលតែ២៦៣ថ្ងៃ...

អង់គ្លេស៖ អង្គការកំណត់ត្រាពិភពលោកហ្គីនណេស (Guinness World Records) បានប្រកាសថា ស្ត្រីជនជាតិអង់គ្លេសពីរនាក់បានបំបែកឯតទគ្គកម្មក្នុងរយៈពេលលឿនបំផុត ដោយការជិះកង់ឆ្លងកាត់ប្រទេសជិត៣០ ក្នុងរយៈពេលតែ២៦៣ថ្ងៃ ៨ម៉ោង និង៧នាទីប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការកំណត់តា្រពិភពលោកមួយនេះ បាននិយាយថា Cat Dixon អាយុ៥៤ឆ្នាំ និងដៃគូម្នាក់ទៀតឈ្មោះ Marsden អាយុ៥៥ឆ្នាំ បានចាប់ផ្ដើមជិះកង់ចេញពីទីក្រុងអកហ្វដ (Oxford) ប្រទេសអង់គ្លេសនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ដោយជិះជាមធ្យមពី ៨០ ទៅ ១០០ម៉ាយល៍ (ប្រហែល១២៨ ទៅ១៦០គីឡូម៉ែត្រ) ក្នុងមួយថ្ងៃ និងបានវិលត្រឡប់មកដល់ទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេសវិញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ស្តី្រទាំងពីរបានជិះឆ្លងកាត់ប្រទេសជាច្រើនជុំវិញពិភពលោកដូចជា បារាំង ម៉ូណាកូ អុីតាលី ស្លូវេនី ក្រូអាត បូសនី អ៊ែរសេកូវីន ម៉ុងតេណេក្រូ អាល់បានី ម៉ាសេដ្វាន ក្រិក តួកគី ចចជី  ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ម៉ាឡេស៊ី សិង្ហបុរី អូស្ដ្រាលី នូវែលសេឡង់ សហរដ្ឋអាមេរិក ម៉ិកស៊ិក ម៉ារ៉ុក អេស្ប៉ាញ និងហ្ស៊ីប្រាល់តា។  ក្នុងដំណើរនេះដែរ អ្នកជិះកង់ទាំងពីរ ក៏បានរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌បានជាង ៥ម៉ឺនដុល្លារអាមេរិកទៀតផង។   

សូមបញ្ជាក់ដែរថា អ្នកទាំងពីបានបំបែកកំណត់ត្រាថ្មីនេះ លើកំណត់ត្រាចាស់របស់បុរសអង់គ្លេសពីរនាក់ដូចគ្នា ដែលពួកគេចំណាយពេលរហូតដល់២៨១ថ្ងៃឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
ស្ត្រីជិះកង់ទាំងពីរ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/7f/7fb68d47fb8f5061af6e2b14cfa9342e761335f0.png

ពីភាពមិនប្រាកដប្រជាទៅកាន់ឱកាសថ្មីៗ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ជួយឧបត្ថម្ភគាំទ្រយុវជនជួបការលំបាក ៦០ នាក់តាមរយៈកម្មវិធីជួយសង្គ្រោះយុវជនដែលប្រឈមនឹងហានិភ័យ

 ១៣-វិច្ឆិកា-២០២៦ 
 ១០ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T