ទីក្រុងឡុងដ៍៖ កីឡាករ Lu Ning របស់ប្រទេសចិនបានប្រយុទ្ធរហូតដល់ព្រឹកព្រលឹមនៅថ្ងៃចន្ទ ប៉ុន្តែនៅតែចាញ់កីឡាករ Liam Highfield ក្នុងលទ្ធផល ៦-៥ ក្នុងជុំទី ៣ នៃការប្រកួតជម្រុះដណ្តើមពាន រង្វាន់ជើងឯកស្នូកឃ័រពិភពលោកនៅ Sheffield ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុនពេលការចាញ់របស់លោក Lu កីឡាករចិនពីរនាក់ផ្សេងទៀតក៏បានធ្លាក់ក្នុងវគ្គជម្រុះជុំទី ៣ នេះផងដែររួមមាន៖ កីឡាករ Tian Pengfei បានចាញ់កីឡាករថៃ Sunny Akani ក្នុងលទ្ធផល ៦-៣ ។ និងកីឡាករ Luo Honghao ត្រូវបានផ្ដួលឱ្យចុះចាញ់ដោយកីឡាករ Stuart Carrington ក្នុងលទ្ធផល ៦-៤ ។
លោក Lu Ning ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ ៥១ ពិភពលោកបានប្រឹងប្រែងពីលទ្ធផល ១-៥ រហូតបាននាំមុខ ៥-៤ វិញ ក៏ប៉ុន្តែកីឡាករលំដាប់ពិភពលោកចំណាត់ថ្នាក់លេខ ៦០ កីឡាករ Highfield បានរក្សាការចាប់អារម្មណ៍របស់ខ្លួនដើម្បីដណ្តើមបានជ័យជម្នះលើទី ១០ ក្នុងលទ្ធផល ៨៧-៤៧ ។
ព្រឹត្តិការណ៍ប្រកួតជម្រុះបានចាប់ផ្តើមដោយការបិទទ្វារកាលពីថ្ងៃអង្គារនៅវិទ្យាស្ថានកីឡាអង់គ្លេសដែលមានកីឡាករ ១២៨ រូបចូលរួមប្រគួតដើម្បីដណ្តើមយកកៅអីទៅកាន់វគ្គ ១៦ នាក់សម្រាប់ ៤ ជុំ។
កីឡាករ Liang Wenbo គឺជាកីឡាករចិនតែម្នាក់គត់ដែលនៅតែមានឱកាសក្នុងវគ្គជម្រុះនេះដើម្បីឈានដល់ជុំចុងក្រោយក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក។ កីឡាករដែលឈរនៅចំណាត់ថ្នាក់លេខ ៣៤ ពិភពលោករូបនេះបានយកឈ្នះលើកីឡាករ Alfie Burden ក្នុងលទ្ធផល ៦-២ កាលពីថ្ងៃសៅរ៍ ហើយនឹងត្រូវជួបជាមួយកីឡាករ Fergal O'Brien នៅជុំចុងក្រោយ។
លទ្ធផលល្អបំផុតរបស់កីឡាករ Liang ដែលមានអាយុ ៣៣ ឆ្នាំក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកគឺជាការបញ្ចប់នៅក្នុងវគ្គ ៤ នាក់ចុងក្រោយក្នុងឆ្នាំ ២០០៨ ។
ព្រឹត្តិការណ៍កីឡាស្នូកឃ័រពិភពលោកនឹងត្រូវរៀបចំឡើងនៅសាលមហោស្រព Sheffield ពីថ្ងៃទី ៣១ ខែកក្កដាដល់ថ្ងៃទី ១៦ ខែសីហា។
កីឡាករចិនពីររូបដោយឡែកផ្សេងទៀតគឺលោក Ding Junhui និងលោក Yan Bingtao ទទួលបានកៅអីទៅកាន់វគ្គ ១៦ នាក់ចុងក្រោយរួចហើយរួមជាមួយនឹងម្ចាស់ការពារតំណែងជើងឯកកីឡាករ Judd Trump, កីឡាករជើងចាស់លោក John Higgins និងជើងឯកពិភពលោក ៥ សម័យកាលកីឡាករ Ronnie O’Sullivan ផងដែរ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ