ភ្នំពេញ៖ ចាប់ពីថ្ងៃទី ១៨ ដល់ទី ២៦ ខែកក្កដា ខាងមុខនេះ មិត្ដហ្វូន បានរៀបចំព្រឹត្ដិការណ៍ប្រកួត Mobile Legends Tournament ដ៏ធំពុំធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា «Metfone All Star Arena Tournament»។ នេះជាព្រឹត្ដិការណ៍ដ៏វិសេស និងជាបច្ចេកវិទ្យាចុងក្រោយបំផុត ដែលទាក់ទងនឹងក្រុមជំនាញចំនួន 8 ក្រុមក្នុងពិភពហ្គេមអេឡិចត្រូនិកមកពីទូទាំងប្រទេសដោយម្ចាស់ពាននឹងទទួលបានរង្វាន់សរុប ១ ម៉ឺនដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតនេះជាការបង្ហាញពីភាពជោគជ័យយ៉ាងខ្លាំង នៅពេលមិត្ដហ្វូនបានឈានជើងចូលក្នុងឧស្សាហកម្មកីឡាអេឡិចត្រូនិក (e-Sport) លើកដំបូង។ ក្នុងនាមជាប្រតិបត្ដិករទូរគមនាគមន៍ដែលគ្របដណ្ដប់វិសាលភាពសេវាធំបំផុត មិត្ដហ្វូនមានជំនឿចិត្ដយ៉ាងមុតមាំលើការរៀបចំកម្មវិធី e-Sport ដ៏ពេញនិយមនេះ។ នេះគឺជាគោលដៅមួយសម្រាប់មិត្ដហ្វូន ក្នុងការប្រែក្លាយជាក្រុមហ៊ុន Digital Transformation ដោយផ្តោតសំខាន់លើមាតិកាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយជីឌីថលផងដែរ។
ការភ្ញាក់ផ្អើលពុំធ្លាប់មានមួយនេះ បានកើតឡើងក្រោយការប្រកួតរយៈពេល ២ ថ្ងៃ នៅពេលក្រុម Impunity Legends ដែលត្រូវបានចាត់ទុកជាគ្រាប់ពូជទី ២ ឬ Seed #2 នៃការប្រកួតទាំងមូល បានដើរចេញដោយមិនគួរឲ្យជឿ។ ដោយរំពឹងថានឹងបានក្លាយជាម្ចាស់ជ័យលាភីក្នុងចំណោមមួយ ឬពីរក្រុមចុងក្រោយ ក្រុម Impunity Legends បានចូលប្រកួតដំបូងជាមួយនឹងភាពជឿជាក់ ហើយជាលទ្ធផល ពួកគេបានឈ្នះក្រុម Burn Gaming ដាច់ឆ្ងាយ។ ការប្រកួតលើកទី ២ ក្រុម Impunity Legends បាននាំមុខ ខណៈក្រុម Division 6 ខិតខំទប់ទល់យ៉ាងសស្រាក់សស្រាំ ដែលនាំឲ្យការប្រកួតនេះ មានរយៈពេលយូរជាងក្រុមដទៃ។ រហូតដល់ ២០ នាទី ក្រុម Impunity Legends អស់ភាពអត់ធ្មត់ ដោយប្រឹងប្រែងវាយសន្ធាប់លើគូប្រជែងដោយមិនបានដឹងបន្ទាយធំរបស់ខ្លួនកំពុងស្ថិតក្រោមការគំរាមកំហែងខ្លាំង។ ទីបំផុត ជ័យជម្នះបានធ្លាក់ទៅលើក្រុម Division 6 ដោយបន្សល់ទុកនូវការសោកស្ដាយចំពោះក្រុម Impunity Legends។ ចូលទីលានសមរភូមិម្ដងទៀតជាមួយក្រុម Immortal Zodiac ដើម្បីកំណត់ថា តើក្រុមណានឹងបន្ដទៅកាន់វគ្គបន្ទាប់ ក្រុម Impunity Legends បានបង្ហាញពីសមត្ថភាពខ្លាំងរបស់ខ្លួន តែក្រុម Immortal Zodiac ដែលស្គាល់ជា Factor X ប្រចាំព្រឹត្ដិការណ៍ ដែលបានផ្ដួលពួកគេនៅត្រឹមរយៈពេល ១០ នាទី។ ចុងបញ្ចប់ ក្រុម Burn Gaming និងក្រុម Immortal Zodiac គឺជាក្រុម ២ ដែលនឹងបន្ដទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅប៉ុន្មានថ្ងៃខាងមុខ។
ការប្រកួតនឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៥ និង ២៦ ខែកក្កដា ខាងមុខនេះ ដែលជាការប្រកួតដ៏ស្វិតស្វាញដើម្បីស្វែងរកម្ចាស់ពាន Metfone All Star Arena Tournament។
សូមរង់ចាំតាមដាននៅលើទំព័រហ្វេសប៊ុករបស់មិត្ដហ្វូន www.fb.com/metfone.closer ដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាពនៃការប្រកួតចាប់ពីពេលនេះតទៅ៕