ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ លើប្រភេទវិញ្ញាសាចំនួន ៤០

//s5.kh1.co/de/dea93aeabcd16e38b1d7a85debf0c9a7e251ec5d.jpg
កីទ្បា

 ២៤-កក្កដា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

អត្តពលិកនឹងចូលរួមប្រកួតកីឡារហូតដល់ ៤០ ប្រភេទវិញ្ញាសាផ្សេងៗគ្នានៅពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA) នៅទីក្រុងហាណូយនៅឆ្នាំក្រោយ

ហាណូយ៖ អត្តពលិកនឹងចូលរួមប្រកួតកីឡារហូតដល់ ៤០ ប្រភេទវិញ្ញាសាផ្សេងៗគ្នានៅពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA) នៅទីក្រុងហាណូយនៅឆ្នាំក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃអង្គារ អគ្គនាយករងរដ្ឋបាលកីឡាជាតិលោក Trần Đức Phấn បានធ្វើសេចក្តីប្រកាសនេះបន្ទាប់ពីមានការប្រជុំតាមអ៊ិនធឺណែតរបស់សមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដោយកិច្ចពិភាក្សាស្ដីអំពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ ។

លោក Phấn​ បានមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលអនុញ្ញាតឱ្យវិស័យកីឡារៀបចំព្រឹត្តិការណ៍ចំនួន ៤០ វិញ្ញាសារ។ ក្រៅពីកីឡាដែលត្រូវបានសម្រេចចំនួន ៣៦ ប្រភេទដូចជា៖ អត្តពលកម្ម ហែលទឹក ការលើកទម្ងន់ បាល់ទាត់ ការបាញ់កាំភ្លើង យូដូ តេក្វាន់ដូ ការាតេដូជាដើមនោះ យើងនឹងបន្ថែមព្រឹត្តិការណ៍ចំនួន ៤ ទៀតដើម្បីធានានូវចំនួនអតិបរមា ៤០ ពីព្រោះមានកីឡាជាច្រើនដែលស្នើដោយប្រទេសជាសមាជិកផ្សេងទៀត នេះក៏នឹងផ្តល់ប្រយោជន៍ដល់កីឡាវៀតណាមដែរ” ។

រូបតំណាង
រូបតំណាង

ម៉្យាងវិញទៀត “ វាក៏នឹងជួយអត្តពលិកវៀតណាមក្នុងការប្រកួតប្រជែង និងបង្ហាញសមត្ថភាពរបស់ពួកគេផងដែរ។ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកមុនមានអត្តពលិកជាច្រើនហ្វឹកហាត់យ៉ាងខ្លាំង ប៉ុន្តែមិនបានចូលរួមក្នុងការប្រកួតដោយសារវិញ្ញាសារដែលពួកគេបានជ្រើសរើសត្រូវបានលុបចោល។”

នៅក្នុងកិច្ចប្រជុំតំណាងនៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានស្នើឱ្យមានកីឡាចំនួន ១០ បន្ថែមទៀតរួមមានទាំងកីឡា Triathlon, E-sports, Netball, Water Polo និង Ju-Jitsu ។

រូបតំណាង
រូបតំណាង

លោក Phấn​ បានបន្ថែមថា“ លក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសប្រភេទវិញ្ញាសារកីឡាត្រូវតែផ្អែក លើភាពជាក់ស្តែងរបស់ប្រទេសវៀតណាម។ ទីមួយគឺត្រូវមានអត្តពលិកចូលរួមប្រកួតក្នុងប្រភេទវិញ្ញាសាទាំងនេះ” ។

គ្រឿងបរិក្ខារត្រូវតែធានាឱ្យបាននូវការរៀបចំបានល្អសម្រាប់ការប្រគួត។ ឧទាហរណ៍៖ កីឡាបាល់ឱប ឬកីឡាអេឡិចត្រូនិចវៀតណាមអាចរៀបចំពួកគេបាន។

រូបតំណាង
រូបតំណាង

“ ផ្ទុយទៅវិញកីឡាជិះទូកក្តោងគឺពិបាកក្នុងការជ្រើសរើស ពីព្រោះវៀតណាមមិនបំពេញតាមតម្រូវការក្នុងការរៀបចំការប្រកួតវិញ្ញាសារនេះទេ។ បច្ចុប្បន្ននេះយើងបានកត់ត្រានិងសង្ខេបគំនិតយោបល់របស់បណ្តាប្រទេសនានាដើម្បីបញ្ជូនទៅគណៈកម្មាធិការរៀបចំមុនពេលធ្វើការសម្រេចចិត្តចុងក្រោយនៅក្នុងខែវិច្ឆិកា។ ”

~ការបង្កើនតួនាទីរបស់ស្ត្រី~

នៅថ្ងៃដដែលអ្នកតំណាងក៏បានពិភាក្សាអំពីតួនាទីរបស់ស្ត្រីក្នុងវិស័យកីឡានៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

លោកស្រី Lê Thị Hoàng Yến អនុប្រធានរដ្ឋបាលកីឡាជាតិនិងជាប្រធាននាយកដ្ឋានកីឡានិងស្រ្តីនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ បានមានប្រសាសន៍ថា៖“ នៅអាស៊ីអាគ្នេយ៍តួនាទីរបស់ស្ត្រីក្នុងវិស័យកីឡាកំពុងកើនឡើង។

ប្រទេសថៃនិងហ្វីលីពីនមានតំណាងស្ត្រីម្នាក់មួយរូបនៅក្នុងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ ប្រទេសផ្សេងទៀតក៏កំពុងខិតខំធ្វើឱ្យប្រសើរឡើងនូវតួនាទីរបស់ស្ត្រីនៅក្នុងការរៀបចំកីឡាអន្តរជាតិ។

បច្ចុប្បន្ននេះភាពជាអ្នកដឹកនាំស្ត្រីនៅក្នុងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍កំពុងតែកើនឡើង។ គ្រូបង្វឹកនិងអត្តពលិកស្ត្រីបានកើនឡើង។

លោកស្រី Lê Thị Hoàng Yến 
លោកស្រី Lê Thị Hoàng Yến 

“ កីឡានៅក្នុងក្របខណ្ឌ Olympics, ASIAD, SEA Games ក៏មានការកើនឡើងផងដែរ។ ចំនួនអត្តពលិកជាស្ត្រីដែលឈ្នះមេដាយក្នុងការប្រកួតអន្តរជាតិនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍គឺដូចគ្នានឹងអត្តពលិកបុរសដែរ។

យោងទៅតាមលោក Yến នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំក្រោយមានកីឡាជាង ៤០ ភាគរយសម្រាប់ស្ត្រី។ នេះបង្ហាញថាស្ត្រីកំពុងទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងដែលបញ្ជាក់ពីតួនាទីកាន់តែកើនឡើងនៅក្នុងសង្គមរួមទាំងកីឡាផងដែរ។

អង្គប្រជុំក៏បានកត់សំគាល់នូវគំនិតនិងការចូលរួមចំណែកជាច្រើនពីតំណាងប្រទេសផ្សេងៗទៀត។ អ្នកតំណាងប្រទេសសឹង្ហបូរីបានស្នើគំនិតដែលថាប្រទេសនីមួយៗបញ្ជូនអត្តពលិកឆ្នើម ២ ទៅ ៣ នាក់ទៅលេងភូមិកុមារSOS និងកុមារដែលជួបការលំបាកដើម្បីជម្រុញនិងផ្សព្វផ្សាយសេចក្តីស្រឡាញ់នៃកីឡា៕

រូបតំណាង
រូបតំណាង

ប្រភពព័ត៌មាន៖ Viet Nam News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T