ត្រៀមលើកពានទៅហើយប៉ុន្តែ Ronaldo និង​មិត្តរួមក្រុមត្រូវខកចិត្តក្រោយចាញ់ Udinese យប់មិញ (មានវីដេអូ)

//s5.kh1.co/76/76975fd3bbad661579a266b7149512952bfaa778.jpg
កីទ្បា

 ២៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ត្រៀមលើកពានទៅហើយប៉ុន្តែ Ronaldo និង​មិត្តរួមក្រុមត្រូវខកចិត្តក្រោយចាញ់ Udinese យប់មិញដោយលទ្ធផល២ទល់នឹង១

អ៊ីតាលី៖ ប្រសិនបើឈ្នះការប្រកួតយប់មិញនេះក្រុមសេះបង្កង់ Juventus នឹងមានពិន្ទុគ្រប់គ្រាន់ក្នុងការក្លាយជាម្ចាស់ជើងឯកលីគកំពូល Serie A ជាលើកទី៩ជាប់ៗគ្នារបស់ក្លិប។ ប៉ុន្តែលទ្ធផលមិនដូចការរំពឹងទុកនោះទេ ពោលគឺពួកគេបានភ្លាត់ចាញ់ក្រុម Udinese ក្រៅដីដោយលទ្ធផល២ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ការស៊ុតរបស់កីឡាករ Matthijs de Ligt
  ការស៊ុតរបស់កីឡាករ Matthijs de Ligt

ខ្សែការពារ Matthijs de Ligt បានឡើងមករកគ្រាប់បាល់ឲ្យ Juventus នាំមុខមុននៅនាទីទី៤២​ ដោយការស៊ុតបាល់រ៉ាពីលើដំបូលទូកផុតដៃអ្នកចាំទី។ យ៉ាងណាមិញចូលដល់តង់ទី២កីឡាករ Ilija Nestorovski រកបានគ្រាប់តាមស្មើឲ្យ Udinese ដោយការតែតចាក់អន្ទង់យ៉ាងស្អាតនៅនាទីទី៥២។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រ Juventus ស្រងាកចិត្តនោះគឺការស៊ុតនៅនាទីទី៩០បូក២របស់កីឡាករ Seko Fofana បន្ទាប់ពីអូសដាច់ខ្សែការពាររបស់ Juventus ពីរអ្នក។

ក្រុមកីឡាកររបស់ក្លិប Udinese 
ក្រុមកីឡាកររបស់ក្លិប Udinese 
គ្រាប់បាល់របស់កីឡាករ Seko Fofana
គ្រាប់បាល់របស់កីឡាករ Seko Fofana

យោងតាមលទ្ធផលនេះ Juventus មិនទាន់ក្លាយទៅជាម្ចាស់ជើង Serie A រដូវកាលនេះនៅឡើយទេ ដោយកំពុងឈរនៅលើកំពូលតារាងតាមពីក្រោយដោយក្លិប Lazio ចំនួន៦ពិន្ទុ និងនៅសល់៣ប្រកួតទៀតទើបចប់រដូវកាលនេះ៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
សកម្មភាពនៃការប្រកួតរវាងក្លិប Udinese និង Juventus 

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T