ភ្នំពេញ៖ កីឡាករវ័យក្មេង ឡៅ សៃណេត ដែលត្រូវជាក្មួយបង្កើតរបស់នាយសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា កំពុងទទួលបានការគាំទ្រ ដោយសារទេពកោសល្យនៅលើសង្វៀនរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសៃណេត ធ្លាប់ប្រកួតចំនួន៣ដង ក្នុងនោះឈ្នះទាំង៣ និងផ្តួលដៃគូឲ្យសន្លប់រហូតដល់ទៅ២ដង។ កីឡាករវ័យក្មេងចិត្តធំ គីឡូ៤៥ ដែលវ៉ៃមិនចេះដើរថយ បានប្រាប់ក្នុងវីដេអូសម្ភាស៍ជាច្រើនអំពីដើមហេតុដែលមកប្រឡូកក្នុងសង្វៀន និងគោលបំណងរបស់គេនាពេលអនាគត។
សៃណេត ថាបានជាចង់ឡើងវ៉ៃ ដោយសារគេឃើញពូរបស់គេ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងការជម្រុញពីឪពុក ទើបសម្រេចចិត្តមកហាត់ប្រដាល់។ បន្ថែមលើសពីនេះ សៃណេត ចង់សាងភាពល្បីល្បាញរបស់ខ្លួនឲ្យដូចពូរបស់គេទាំង២ និងប្តេជ្ញាតស៊ូខំប្រឹងប្រែង ដើម្បីសម្រេចក្តីស្រមៃឲ្យបាន៕
ចង់ស្តាប់សម្តីផ្ទាល់របស់កីឡាករវ័យក្មេងរូបនេះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖