ហេតុផល ៥យ៉ាងនេះ បង្ហាញថា វត្តមានស្វាមីក្នុងពេលភរិយា​សម្រាល​កូន​គឺ​សំខាន់បំផុត

//s5.kh1.co/2e/2e7deefd8ed08aa684db344ce315e7899b74e87c.jpg
យល់ដឹង

 ២៣-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទោះបីជាបុរសខ្លះនឹងសប្បាយចិត្តសម្រាប់ការមកដល់របស់កូនពួកគេ និងជួយដល់ប្រពន្ធក្នុងការសម្រាលកូនក៏ដោយ តែមានបុរសខ្លះបែរជាមិនចង់មាន

ទោះបីជាបុរសខ្លះនឹងសប្បាយចិត្តសម្រាប់ការមកដល់របស់កូនពួកគេ និងជួយដល់ប្រពន្ធក្នុងការសម្រាលកូនក៏ដោយ តែមានបុរសខ្លះបែរជាមិនចង់មានវត្តមានក្នុងថ្ងៃប្រពន្ធរបស់ខ្លួនសម្រាលឡើយ។ រឿងនេះបានបង្កើតជាសំណួរជាច្រើនអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការមានវត្តមានប្តីក្នុងពេលសម្រាលកូន។ យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីគុណសម្បត្តិ ៥យ៉ាងនៃការមានវត្តមានប្តីក្នុងពេលភរិយាសម្រាលកូន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. គាត់នឹងមានវត្តមានក្នុងរយៈពេលប៉ុន្មាននាទីដំបូងក្នុងការមើលឃើញការមកដល់របស់កូន

រូបតំណាង
រូបតំណាង

ទោះបីជាបុរសខ្លះខ្លាច និងកំពុងតែមានគំនិតទីពីមុនពេលថ្ងៃសម្រាលកូនមកដល់ក៏ដោយ ក៏ការសម្រាលកូនដោយមិនបានប្រៀងទុកនឹងមិនអាចឲ្យពួកគេមានឱកាសចេញពីស្ថានភាពមួយនេះបានដែរ។ ការមើលឃើញមនុស្សដែលខ្លួនស្រឡាញ់ស្ថិតក្នុងការឈឺចាប់ និងនៅជាប់នាងរហូតសុទ្ធតែជាអ្វីដែលពួកគេគិតដល់ ហើយរឿងនេះអាចជារឿងមិនអាចបំភ្លេចបាន និងផ្តល់ឱកាសដល់គាត់ដើម្បីមើលឃើញកូនរបស់ខ្លួនដំបូងគេចូលរួមក្នុងពិភពលោកនេះដែរ។ 

២. គាត់អាចជួយដល់ការបំបៅដោះកូនតាំងពីពេលចាប់ផ្តើមបាន

រូបតំណាង
រូបតំណាង

វាមិនមែនជារឿងងាយទេសម្រាប់ទារកទើបនឹងកើតអាចបៅបានភ្លាមៗ ប៉ុន្តែនៅពេលកូនបៅបាន ម្តាយនឹងមិនចង់កម្រើកសោះដើម្បីកុំឲ្យរំខានដល់កូន។ ទោះបីជាការព្យាយាមជាលើកដំបូងក្នុងមន្ទីរពេទ្យក៏ដោយ បើកាលណាមានឪពុកនៅក្បែរ គឺគាត់ពិតជាអាចជួយបាន។ គាត់អាចយកទឹកឲ្យអ្នកញ៉ាំ ជួយកល់ខ្នើយបន្ថែម ជួយជូតក្អែលរបស់កូន និងម៉ាស្សាដល់ម្តាយបានតិចតួចផងដែរ។ 

៣. គាត់ជាអ្នកលើកទឹកចិត្តទាំងផ្លូវចិត្ត និងផ្លូវកាយយ៉ាងល្អ

រូបតំណាង
រូបតំណាង

ឪពុកថ្មីថ្មោងគួរតែនៅក្បែរ និងគាំទ្រប្រពន្ធរបស់ខ្លួនជានិច្ចក្នុងពេលសម្រាល ដោយសារតែពួកគេអាចជួយឲ្យនាងមានអារម្មណ៍ធូរស្រាល និងអាចជួយឲ្យសើចបានច្រើនទៀត។ ទោះបីជាការនិយាយបែបតក់ស្លុតអំពីការជួបកូន ក៏អាចជួយសម្រាលអារម្មណ៍ភ័យខ្លាចរបស់នាងបានដែរ។ ម្តាយថ្មីថ្មោងនឹងគេងមិនបានគ្រប់គ្រាន់ នឿយហត់ច្រើន ហើយក៏ប្រហែលជាត្រូវការលេបថ្នាំទៀត ប៉ុន្តែនៅពេលប្តីរបស់នាងនៅជាមួយនាងដើម្បីនាង នាងនឹងអាចធូរស្រាលបានច្រើននៅពេលបីកូននៅលើដៃ។ 

៤. គាត់នឹងមានទំនាក់ទំនងកាន់តែច្រើនជាមួយកូនក្រោយពីសម្រាលរួច

រូបតំណាង
រូបតំណាង

ថ្មីនេះ ឪពុកជាច្រើនបានចូលរួមក្នុងសកម្មភាពជីវិតរបស់កូនខ្លួនឯងកាន់តែច្រើនហើយ។ ការដែលមានវត្តមានក្នុងពេលធ្វើតេស្តរកមើលការមានផ្ទៃពោះ ការពិនិត្យសុខភាព ការថតអេកូ និងសម្រាលកូន អាចមានឥទ្ធិពលយ៉ាងធំមួយសម្រាប់ស្ថានភាពទាំងមូល។ រឿងនេះក៏ជះឥទ្ធិពលខ្លាំងមួយដល់ការលូតលាស់ខាងផ្លូវចិត្ត និងឆ្លាតវៃរបស់កូនផងដែរ។ 

៥. គាត់នឹងអាចសម្រេចចិត្តបានកាន់តែលឿន

រូបតំណាង
រូបតំណាង

ពេលខ្លះ ការសម្រាលកូនអាចជារឿងទុកមួយអន្លើសិន ទោះបីជាវាប្រព្រឹត្តទៅយ៉ាងរលូន និងគ្មានផលវិបាកអ្វីក៏ដោយ។ ករណីបែបនេះ អ្នកប្រហែលជាត្រូវការសម្រេចចិត្តលើអ្វីមួយដែលមិនមែនជាគម្រោងសម្រាលកូនរបស់អ្នក ហើយគាត់នឹងនៅជាមួយអ្នកដើម្បីជួយអ្នកចំពោះរឿងនេះបាន។ មានករណីច្រើនណាស់ដែលវត្តមានរបស់ប្តីអាចជួយសង្គ្រោះជីវិតរបស់ម្តាយ និងកូនបាន៕ 

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T