អង់គ្លេស៖ ក្លិប Watford ដែលកំពុងគ្មានគ្រូបង្វឹកដឹកនាំនោះ បានធ្លាក់ទៅឈរនៅក្នុងតំបន់ដែលត្រូវគេកាត់ចោលក្រោយចាញ់ Manchester City នៅក្នុងដីកាលពីយប់ដោយលទ្ធផល០ទល់នឹង៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាឆ្នើមសញ្ជាតិអង់គ្លេស Raheem Sterling ជាអ្នករកគ្រាប់បាល់បំបែកពងមាន់នៅនាទីទី៣១ដោយការស៊ុតបាល់យ៉ាងស្រួចទម្លុះដៃអ្នកចាំទី Ben Foster ។ ចូលដល់នាទីទី៤០ ម្ចាស់អាវលេខ៧រូបនេះស៊ុតបានគ្រាប់ទី២ដោយបាល់ប៉េណាល់ទី ក្រោយរូបគេផ្ទាល់ដួលក្នុងតំបន់គ្រោះថ្នាក់។
ចូលដល់តង់ទី២ក្រុមរបស់លោក Pep Guardiola មួយនេះនៅតែមិនបន្ធូរដៃ ពោលគឺបន្ថែមបាន២គ្រាប់ទៀតដោយកីឡាករ Phil Foden ចាំត្រងបាល់ពីការស៊ុតរបស់ Sterling នៅនាទីទី៦១ និងមួយគ្រាប់ទៀតរកបានដោយការតែតយ៉ាងស្អាតពីកីឡាករ Aymeric Laporte ។
គួរឲ្យដឹងដែរថា Watford បានបណ្តេញគ្រូបង្វឹកលោក Nigel Pearson ចេញពីតួរនាទីកាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ដោយទុកឲ្យគ្រូបង្វឹកយុរជនអាយុក្រោយ២៣ឆ្នាំរបស់ក្លិបជាអ្នករ៉ាប់រងការងារនេះជំនួស។ Watford បានធ្លាក់ទៅលេខ១៨ ក្រោយការចាញ់ប្រកួតនេះ ស្របពេលដែរក្លិប Aston Villa បានឡើងឈរលេខ១៧ វិញ បន្ទាប់ពីឈ្នះ Arsenal កាលពីយប់មិញដែរនោះ។ យ៉ាងណាមិញ Watford និង Aston Villa នៅមានពិន្ទុស្មើគ្នានៅឡើយទេ ហើយនៅសល់មួយប្រកួតទៀតទើបអាចដឹងថាក្លិបមួយណាអាចរួចផុតពីតំបន់ដែលត្រូវគេកាត់ចោលនោះបាន៕
ប្រភព៖ bbc