Ronaldo យប់មិញស៊ុតបែខ្នងពីលើដំបូលទូកអ៊េមហួស ជួយឱ្យ Al-Nassr លត់ Al- Khaleej ៣-១(មានវីដេអូ)

//s9.kh1.co/be/be2cac58eb7ebf66878bf6d0a83301b1c8998809.jpg
កីទ្បា

 ០២-ឧសភា-២០២៤ ៩ព្រឹក · ១៥ ថ្ងៃមុន

Ronaldo យប់មិញស៊ុតបែខ្នងពីលើដំបូលទូកអ៊េមហួស ជួយឱ្យ Al-Nassr លត់ Al- Khaleej ៣-១(មានវីដេអូ)

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៤ នេះ ក្រុម Al-Nassr បានជួបតទល់គ្នាជាមួយក្រុម Al-Khaleej នៅកីឡដ្ឋាន Al-Awwal Stadium ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ King Cup។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុម Al-Nassr ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Al-Khaleej ក្នុងលទ្ធផល ៣ ទល់នឹង ១។

ក្នុងនោះ ៣ គ្រាប់របស់ Al-Nassr គឺរកបានដោយ Cristiano Ronaldo ២ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ១៧ និង ៥៧ ចំណែកមួយគ្រាប់ទៀត គឺរកបានដោយ Sadio Mane នៅនាទីទី ៣៧ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ ដោយឡែក ១ គ្រាប់របស់ Al-Khaleej វិញ គឺរកបានដោយ Fawaz Al-Torais នៅនាទីទី ៨២។

គួរបញ្ជាក់ថា Al-Nassr បានកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពាន King Cup ផ្លូវការហើយ​ ដោយពួកគេនឹងត្រូវជួបជាមួយក្រុមខ្លាំង Al-Hilal។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T