អង់គ្លេស៖ អតីតកីឡាករក្លិប Manchester United លោក Paul Parker បានទូន្មានទៅកាន់លោក Gareth Southgate ថា គួរណាកុំកោះហៅកីឡាករ Marcus Rashford, Luke Shaw និង Kobbie Mainoo ឲ្យសោះសម្រាប់ព្រឹត្តិការណ៍ EURO 2024 ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ព្រឹត្តិការណ៍ EURO 2024 កាន់តែកៀកជិតចូលមកដល់ហើយ ពោលនឹងចាប់ផ្តើមពីចន្លោះថ្ងៃទី ១៥ ខែមិថុនា រហូតដល់ថ្ងៃទី ១៥ ខែកក្កដា ខណៈ បើយើងនិយាយពីក្រុមជម្រើសជាតិអង់គ្លេស គឺ ពួកគេស្ថិតនៅក្នុងពូល C ជាមួយក្រុមជម្រើសជាតិស្លូវេនី ដេនម៉ាក និង សេប៊ី

ទាក់ទងនឹងរឿងខាងលើ លោក Paul Parker បាននិយាយថា៖
វានឹងក្លាយជារឿងដ៏ឆ្កួតសម្រាប់លោក Southgate ប្រសិនបើគាត់កោះហៅយក Luke Shaw។ គេមិនបានលេងបាល់ទាត់ទាល់តែសោះ និង បង្ហាញខ្លួនតិចតួចបំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ Rashford ដូចគ្នា គេមិនទាន់គ្រប់គ្រាន់ទេ គ្មានផ្លូវដែលត្រូវកោះហៅគេឡើយ។ Kobbie Mainoo មែនទេ? ខ្ញុំគិតថាអង់គ្លេសនឹងមិនកោះហៅគាត់ទេ ព្រោះ មានកីឡាករផ្សេងទៀតដែលបង្ហាញខ្លួនបានល្អជាងគាត់៕


ប្រភព៖ metro