បរទេស៖ ខ្សែការពារ Raphael Varane កំពុងមានទំនាក់ទំនាងផ្ទេរទៅចូលរួមជាមួយក្លិបនៅ ម៉ិកស៊ិក មួយ បន្ទាប់ពីប្រកាសចាកចេញពី Manchester United នៅដំណាច់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីពេលថ្មីៗនេះ Varane បានប្រកាសដំណឹងយ៉ាងសោកសៅមួយ ថារូបគេនឹងចាកចេញពីទឹកដី Old Trafford នៅដំណាច់រដូវកាលនេះហើយ បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ៣ រដូវកាលពោល ខណៈបច្ចុប្បន្នមិនទាន់មានព័ត៌មានជាក់លាក់ណាមួយ ថាខ្សែការពារម្ចាស់ជើងឯក World Cup ២០១៨ រូបនេះនឹងទៅចូលរួមជាមួយក្លិបណាមួយនៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមសេចក្តីរាយការណ៍ពីប្រភពនៅក្នុងប្រទេស ម៉ិកស៊ិក បានឱ្យដឹងថា Varane ឥឡូវនេះកំពុងតែមានទំនាក់ទំនងផ្ទេរជាមួយក្លិប Tigres ហើយជាមួយគ្នានេះអ្នកកាសែតលោក David Medrano បានអះអាងថា ក្លិបរបស់ប្រទេស ម៉ិកស៊ិក មួយនេះនឹងរៀបចំផែនការដើម្បីផ្ទេរយក Varane ដោយគ្មានតម្លៃខ្លួន៕

ប្រភព៖ Sportbible