១គ្រាប់នេះលឿនណាស់អ្នកចាំទីបានត្រឹមឈរមើល! Aston ឡើងផុតតំបន់គេកាត់ចោល ក្រោយយកឈ្នះ Arsenal យប់មិញ (មានវីដេអូ)

//s5.kh1.co/ee/ee314421f3500ffdca980681ef16a7d83949f59b.jpg
កីទ្បា

 ២២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Aston ផ្ដួលក្រុមភ្ញៀវ Arsenal ១-០

អង់គ្លេស៖ ក្រុម Aston Villa ក្នុងនាមជាម្ចាស់ផ្ទះ បានបើកទ្វារកីឡដ្ឋាន Villa Park ទទួលស្វាគមន៍ក្រុមភ្ញៀវកាំភ្លើងធំ Arsenal ក្នុងការប្រកួតក្របខណ្ឌ​ Premier League សប្ដាហ៍ទី៣៧ កាលពីរាត្រីថ្ងៃអង្គារម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុម​ Aston ពិតជាធ្វើបានល្អ ជាក់ស្ដែងកាលពីយប់មិញ ពួកគេបង្កើតឱកាសស៊ុតសំដៅទីក្រុម Arsenal បានរហូតដល់៨ជើង ចំគោលដៅ៣ដង សម្រេចទីបាន១គ្រាប់ ចំណែកឯក្រុម Arsenal វិញ ស៊ុតបាន៤ជើងប៉ុណ្ណោះ មិនចំគោលដៅសូម្បីតែម្ដង។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

១គ្រាប់យក៣ពិន្ទុ ដ៏មានសារៈសំខាន់សម្រាប់ក្រុម Aston រកបានដោយកីឡាករ Trezeguet នៅនាទីទី២៧ ក្រោយទទួលបានបាល់ពីកាតែតរបស់មិត្តរួមក្រុម Tyrone Mings

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

តាមរយៈជ័យជម្នះនេះ បានជួយ Aston Villa រំកិលខ្លួនបន្តិចឡើងផុតពីតំបន់ដែលត្រូវគេកាត់ចោល ឈរលេខរៀងទី១៧ មាន៣៤ពិន្ទុ ចាញ់ក្រុមលេខ១៦ West Ham ចំនួន១ពិន្ទុ ចំណែកឯ Arsenal វិញ បានធ្លាក់ដល់ចំណាត់ថ្នាក់លេខ១០ឯណោះ ក្រោយ៣៧ប្រកួតកន្លងទៅរកបាន៥៣ពិន្ទុ ។

តារាង Premier League 
តារាង Premier League 

គួរឲ្យដឹងដែរថា ក្រុមទាំងពីរ នៅត្រូវធ្វើការប្រកួតម្នាក់១លើកទៀត ទើបបញ្ចប់រដូវកាល ក្នុងនោះប្រកួតបន្ទាប់ Arsenal ត្រូវប៉ះជាមួយក្រុម Watford នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ វេលាម៉ោង១០យប់ ខណៈក្រុម Aston Villa ត្រូវប៉ះក្រុមញញួរយក្ស West Ham ក្រៅដី នៅថ្ងៃអាទិត្យវេលាម៉ោង១០យប់ដូចគ្នា៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖

វីដេអូ Highlights 
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T