បើឆេះផ្ទះ ដោយសារ តែ ហ្គាស តើមានវិធីអី ដែលយករួចខ្លួន ផុតពីស្លាប់?

//s5.kh1.co/20/20d550f4f840d4d0c1c16205d7b2988f434dff01.jpg
យល់ដឹង

 ២១-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អគ្គីភ័យ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​រន្ធត់​ ហើយ​គ្មានរណា​ម្នាក់​ចង់​កើ​តឡើង​នោះ​ទេ តែ​ពេល​ខ្លះវា​កើត​ឡើង​​ជា​យថាហេតុ ដូច្នេះ​យើង​គួរតែ​ស្វែង​យល់​ពី​វិធី​ការ​ពារ​ខ្លួន​ទាំង​អស់​គ្នា​។

យល់ដឹង៖ ហ្គាស​គឺ​ជា ​សារធាតុ​គីមី​ម្យ៉ាង ​ដែល​ងាយ​ស្រួល នឹង​​ផ្ទុះ​បង្កឲ្យ​មានជា ​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​បំផុត ម្យ៉ាង​វិញ​ទៀត ​​​សព្វ​ថ្ងៃ​នេះ​ហ្គាស​ក៏​ជា ​តម្រូវការ​ប្រើ​ប្រាស់ ​ក្នុង​ផ្ទះ​បាយ​ជា​ចាំបាច់ សម្រាប់​ជួយ​ដល់​ ការ​ចំអិន​ម្ហូប​ តែប្រសិន​បើ​ខ្វះ ​នៅ​ការ​ប្រុង​ប្រយ័ត្ន តែ​បន្តិច​នោះ​វា ​អាចបង្ក​ឲ្យ​ក្លាយ​ទៅ​ជា ​ហានិភ័យ​ឆាប​ឆេះ នាំ​ឲ្យ​មាន​គ្រោះ​ថា្នក់ ​​ដោយ​មិន​ដឹង​ខ្លួន​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង​
រូបតំណាង​

តើ​ត្រូវ​ធ្វើ​យ៉ាង ​ដូចម្តេចដើម្បី​រួច​ខ្លួន​ ​ប្រសិន​បើ អ្នកកំពុង​​ជាប់​គាំង នៅ​ក្នុង​ផ្ទះ ដែល​កំពុ​ង តែ​មាន​ភ្លើង​ឆេះ​?ជាការពិត ​នៅ​ពេល​ដែល ​មាន​អគ្គី​ភ័យ​កំពុងតែ​ឆាប​ឆេះ ​អ្នក​ណា​ក៏​ដូច​ជា​អ្នក​ណា ​ដែល​ប្រាកដ​ជា ​មាន​ការ​ភ័យ​ស្លន់​ស្លោរ ​បាត់​បង់ស្មារតី​ ជាក់​ជា​មុន​ខាន​នោះ​ទេ​។ តែក្នុង​ខណៈពេល​ដែល ​មាន​គ្រោះ​ថ្នាក់​បែបនោះ ​​ដាច់​ខាចអ្នក​ ​ត្រូវ​តែ​ព្យាយាម ​ពង្រឹង​សា្មរតីឡើង​វិញ ហើយ​ព្យាយាម​ គិត​រក​មធ្យាបាយ ​រត់​ចេញ​ពី​កន្លែង ​ដែល​កំពុង​តែ​មាន​ភ្លើ​ងឆេះ​នោះ ​ដើម្បី​ទៅ​រក​ទី​កន្លែង ​​មាន​សុវត្ថិភាព​ផងដែរ។

រូបតំណាង​
រូបតំណាង​

ពេល​នេះ​ខ្មែរ​ឡូត​ នឹង​នាំ​ប្រិយមិត្ត​ទាំងអស់ ​គ្នា​ទៅ​ដឹង​អំពី​វិធី​សាស្ត្រមួយ​ចំនួន ​ដែល​អាច​ជួយ​ ដើម្បី​ការពារ​ក៏​ដូច​ជា​ រត់ចេញ​ពី​កន្លែង​ដែល មាន​​ភើ្លង​កំពុ​ងតែ​ឆេះ​

រូបតំណាង​
រូបតំណាង​

តោះ​ចង់​ដឹង​ថា មាន​វិធី​សាស្ត្រ​អ្វី​ខ្លះ ​សូម​ទៅតាម​ដានទាំងអស់​គ្នា៖

១៖ ប្រសិន​បើមាន ភ្លើង​កំពុងតែ ​ឆាបឆេះ​ខ្លាំង អ្នក​ត្រូវ​អោន​វារទាប ​នៅ​ក្រោម​ផ្សែង វិធី​នេះ​វា​អាច​ជួយ​ឲ្យ ​អ្នក​មាន​ភាព​ងាយ​ស្រួល ក្នុង​ការ​ដកដង្ហើម​បាន​ ព្រោះ​ថាបើ អ្នក​នៅ​កាន់​តែ​ខ្ពស់ ​អ៊ុកស៊ី​សែន​កាន់តែខ្សត់ ដែលអាច​ធ្វើ​ឲ្យ​អ្នក ​ពិបាក​ដកដង្ហើម​​​។

រូបតំណាង​
រូបតំណាង​

២៖ ប្រសិន​បើ​នៅ​ជិត​ខ្លួន ​មាន​សម្លៀកបំពាក់​ឬភួយ​ ត្រូវ​យក​វា​ទៅ​ជ្រលក់ ​ជាមួយ​ទឹក​ឲ្យ​សើម ​ហើយ​យកមក​ដណ្តប់​លើ​ខ្លួន​ ដើម្បី​កាត់​បន្ថយភាព​ក្តៅ និង​ការ​ឆាប​ឆេះ​ ពី​ភ្លើង​បានខ្លះ​។

រូបតំណាង​
រូបតំណាង​

៣៖ ជ្រលក់​កន្សែង ​ឬក្រណាត់​ជាមួយ​ទឹក​ឲ្យ​សើម ​ហើយ​យក​មក​ខ្ទប់​ច្រមុះ ដើម្បី​សម្រួល​ដល់ ​ការ​ដកដង្ហើម​ខណៈពេល​ ដែល​កំពុងតែ​មាន​ផ្សែង​ខ្លាំង។ ព្រោះ​បើ​មិន​យក​ក្រណាត់ ​មក​ខ្ទប់​ច្រមុះ​បែបនេះ​ទេ យើង​អាច​នឹង​ពិបាកដកដង្ហើម ​ដោយ​សារ​តែ​បរិកាស​នោះ ​គឺ​ពោរពេញ​ទៅ​ដោយ​ផ្សែង ដែល​វា​បាន​កាត់​បន្ថយ ​អ៊ុកស៊ីសែន ធ្វើ​ឲ្យ​យើង​វង្វេងស្មារតី​ ហើយ​អាច​នាំ​ឲ្យ​យើង ​សន្លប់​បាន​ផងដែរ​។​ ថ្វី​ត្បិត​តែ​អាច​ជួយ​បាន​ខ្លះ ​តែ​វិធី​សាស្ត្រ​នេះ​ អាច​ជួយអ្នក​បាន​ តែ​មួយ​១នាទី​ប៉ុណ្ណោះ​ មិនមែន​ជា ​ពេល​វេលា​ច្រើន​ទេ។

រូបតំណាង​
រូបតំណាង​

៤៖ ករណី​ប្រសិន​បើ​ មាន​ភ្លើង​ឆាប​ឆេះ​លើ​ខ្លួន​ ជន​រងគ្រោះ​គួរតែ ​បន្ទាបខ្លួន ហើយ​ននាល​លើ​ដី ឬ​កម្រាល​ឥដ្ឋ​ ព្រោះ​វា​ជួយ​ពន្លត់​ភ្លើ​ងនោះ​បាន​។

រូបតំណាង​
រូបតំណាង​

៥៖ ប្រសិន​បើ ​អ្នក​​នៅក្នុង​បន្ទប់​​ ជាន់​ខាងលើ​នៃ​ផ្ទះ ​ហើយ​មាន​អគ្គីភ័យ ​រារាំង​អ្នក​មិន​ឲ្យ​ចេញ​ពី​បន្ទប់ ​សូម​បិទទ្វារ​ដើម្បី ការ​ពារខ្លួន​អ្នក ​ពី​ផ្សែងដោយ​ព្យាយាម​ យក​ក្រណាត់ ឬ​ស្កុត​​មក​បិទចន្លោះ​ណា ​ដែល​ផ្សែង​អាច​ចូលមក​បាន​។ អ្នក​ត្រូវ​ចាំ​ថា ​នៅ​ពេល​ដែល​មាន​អគ្គី​ភ័យ​ មនុស្សយើងត្រូវ​បាន ​​រង​គ្រោះ​ដោយ​សារផ្សែង ​មុន​ភ្លើង​មក​ដល់​។ ដូច្នេះ​ក្នុង​កាលៈទេសៈនោះ ប្រសិន​បើអ្នក​ស្ទាប​គន្លឹះ​​ទ្វារក្តៅ​ ឬមាន​ផ្សែង​ខ្លាំងពី​ខាងក្រៅ​ហើយ​នោះ ត្រូវ​ព្យាយាម​រត់​គេច​ ចេញ​តាម​បង្អួច​ បើ​សិន​ជា​អាច​ តែ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នផងដែរ។

រូបតំណាង​
រូបតំណាង​

៦៖ ទិញ​បំពុង​ពន្លត់​អគ្គី​ភ័យ ​ទុកនៅ​ក្នុង​ផ្ទះ​ ករណីមាន​ភ្លើ​ងឆាប​ឆេះល្មមៗ ​យើង​អាច​ប្រើ​ ដើម្បី​បាញ់ពន្លត់​ភ្លើង​ រត់​ភៀស​ខ្លួន​ចេញ ​មក​ខាងក្រៅ​បាន​។

រូបតំណាង​
រូបតំណាង​

យ៉ាង​ណាមិញ​ ខាងលើ​នេះ ​គ្រាន់​តែ​ជា​វិធីសាស្ត្រ ​ការ​ពារខ្លួន​មួយ​ចំនួន ​នៅ​ពេល​ដែល អ្នក​នៅ​ក្នុង​អគ្គី​ភ័យ តែប៉ុណ្ណោះ​ តែ​អ្វី​ដែល​ចាំបាច់ខ្លាំង ​ជាង​នេះ​​នោះ​គឺ ​ត្រូវ​តែ​ចេះ​​ប្រុងប្រយ័ត្ត និង​​ការពារទើប​ជា​រឿង​សំខាន់​ ការពារ​ប្រសើ​រ​ជាង​ព្យាបាល​ ​ការ​ប្រើ​ប្រាស់​ហ្គាសនៅតាម​ផ្ទះ​ និង​ជា​ពិសេស​ នៅ​តាម​ផ្ទះ​ដែល កំពុងតែ​​បើ​ក​អាជីវកម្ម​ បញ្ចូល​ហ្គាស​នេះ​​ផង​ដែរ៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T