អុញនោះ! ជំនួបរវាង ពុទ្ធ ឆាយរិទ្ធី និង ឈឿង ល្វៃ ចៅក្រមសម្រេចមិនប្រកាសលទ្ធផល ដោយសារតែ... (មានវីដេអូ)

//s5.kh1.co/85/85517970a8f620f1ac19888bd5d057d587f80160.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពុទ្ធ ឆាយរិទ្ធី សន្លប់ ក្រោយរងការវាយរបស់ ឈឿន ល្វៃ

ភ្នំពេញ៖ ជំនួបគូសងសឹករវាង អ្នកលេងចាស់វស្សា ពុទ្ធ ឆាយរិទ្ធី និង អ្នកលេងកែង ឈឿង ល្វៃ ត្រូវបានចៅក្រមសម្រេចមិនប្រកាសលទ្ធផល ក្រោយមានការប្រព្រឹត្តិខុសលក្ខន្តិកខ្លាំង ក្នុងការប្រកួតរបស់អ្នកទាំងពីរកាលពីថ្ងៃអាទិត្យ នៅក្នុងកម្មវិធីប្រដាល់ស្ថានីយន៍ទូរទស្សន៍ភីអិនអិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពុទ្ធ ឆាយរិទ្ធី និង ឈឿង ល្វៃ
ពុទ្ធ ឆាយរិទ្ធី និង ឈឿង ល្វៃ

ការប្រកួតដំណើរការទើបបានមិនដល់២ទឹកផង ឈឿន ល្វៃ បានជ្រុលថែមកែងឆ្វេងវាយចំពីខាងក្រោយក្បាលរបស់រៀមច្បង រិទ្ធី ធ្វើឲ្យកីឡាកររូបនេះមិនអាចបន្តការប្រកួតទៀតបាន។

ឈឿង ល្វៃ បានជ្រុលថែមកែងពីក្រោយ
ឈឿង ល្វៃ បានជ្រុលថែមកែងពីក្រោយ

យ៉ាងណាក៏ដោយការប្រព្រឹត្តិនេះ គឺមិនត្រឹមត្រូវឡើយ ទោះជាគ្មានអចេតនាក៏ដោយ ព្រោះវាជាគំរូមិនល្អ និងធ្វើឲ្យបាត់បង់ការគាំទ្រពីទស្សនិកជន។ ចំណែកឯលទ្ធផលក្នុងការប្រកួតរបស់អ្នកទាំងពីរគឺ ចៅក្រមពុំសម្រេចកាត់សេចក្តីឡើយ ហើយសង្ឃឹមថាអ្នករៀបចំនឹងផ្គូផ្គង  ពុទ្ធ ឆាយរិទ្ធី ប៉ះ ឈឿង ល្វៃ ម្តងទៀតដើម្បីស្រាយបញ្ជាក់ពីលទ្ធផលឲ្យប្រិយមិត្តបានដឹងទាំងអស់គ្នា៕

ចង់ឃើញថា ការថែមរបស់ ឈឿន ល្វៃ យ៉ាងដូចម្តេច ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Kun Khmer TV)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/e6/e6ba3526eeee34452bb67fd8180d97583435090d.jpg

អុញនោះ! ឯត្តម ខូវ ឆាយ ចេញមកបកស្រាយបែបនេះ ជុំវិញ ព័ត៌មានដែលបានចុះផ្សាយថា ប្រធានគណៈវិនិច្ឆ័យដែលសម្រេចឲ្យ ព្រំ សំណាង ចាញ់ Lucas Gabriel ត្រូវបានបណ្តេញចេញពីតំណែង

 ០២-ឧសភា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T