ម្នាក់ជិតសន្លប់ ម្នាក់ទៀតបែកច្រមុះ! ប៊ុន សុធា ប៉ះ អេ ណារ័ត្ន ដណ្តើមប្រាក់លាននៅសង្វៀន Mas Fight (មានវីដេអូ)

//s5.kh1.co/dd/ddb1c8bac7aeb13410e910a89cf548c9a7a8648d.jpg
កីទ្បា

 ១៤-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រឹងណាស់អ្នកទាំងពីរនេះ ប្តូររៀងខ្លួនបែករៀងខ្លួន

ភ្នំពេញ៖ ការប្រកួតម៉ារ៉ាតុង ដណ្តើមប្រាក់លាននៅសង្វៀន Mas Fight Cambodia កាលពីថ្ងៃអាទិត្យ រវាងបេក្ខភាព៤រូបមានដូចជា ប៊ុន សុធា, អេ ណារ័ត្ន, ម៉ន សាម៉េត, និង សៅ ប៊ុនធឿន ពិតជាធ្វើឲ្យកក្រើកជាខ្លាំងក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បេក្ខភាពទាំង៤រូប
បេក្ខភាពទាំង៤រូប

ក្នុងជុំទីមួយ អេ ណារ័ត្ន បានយកឈ្នះ សៅ ប៊ុនធឿន ដោយពិន្ទុ រីឯ ប៊ុន សុធា បានយកឈ្នះសិស្សច្បង ម៉ន សាម៉េត ដោយពិន្ទុដូចគ្នាផងដែរ។ ក្រោយជុំជម្រុះត្រូវបានបញ្ចប់ គេក៏បានរកឃើញអ្នកដែលត្រូវប្រកួតគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់លានគឺ ប៊ុន សុធា និង អេ ណារ័ត្ន

សុធា យកឈ្នះ សាម៉េត
សុធា យកឈ្នះ សាម៉េត

អ្នកទាំងពីរសុទ្ធតែជាអ្នកធ្លាក់ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡើងទៅដណ្តើមខ្សែក្រវ៉ាត់មាសរបស់ស្ថានីយទូរទស្សន៍ភីអិនអិន។ ត្រលប់មកការប្រកួតនេះវិញ ត្រឹមដើមទឹក ណារ័ត្ន ធ្វេសប្រហែសធ្វើឲ្យចូលកណ្តាប់ដៃរបស់ សុធា បណ្តាលឲ្យវង្វេងបន្តិចតែក៏អាចកែប្រែស្ថានការណ៏មកវិញ ទោះបីជាមានការសម្រុកខ្លាំងពីដៃគូក៏ដោយ។

ការប្រកួតដែលមានរយះពេល៩នាទី និងផ្តួលដៃគូឲ្យសន្លប់ទើបទទួលបានជ័យជម្នះ ពិតជាមិនងាយស្រួលឡើយសម្រាប់អ្នកទាំងពីរ ការសម្រុកគ្នាទៅវិញទៅមក ថែមទាំងមានស្នាមបែក គួរឲ្យស្រៀវជំនួស ធ្វើឲ្យប្រិយមិត្តដែលបានទស្សនាជក់ចិត្តជាខ្លាំង។

អ្នកទាំងពីរស្មើគ្នា
អ្នកទាំងពីរស្មើគ្នា

យ៉ាងណាក៏ដោយការប្រកួតអ្នកទាំងពីរមិនមានម្នាក់ណាសន្លប់នោះឡើយ ជាហេតុតម្រូវឲ្យស្មើ ដោយយោងតាមច្បាប់នៃការប្រកួតនៅសង្វៀន Mas Fight៕

ចង់ឃើញការប្រកួតរវាង សុធា និង ណារ័ត្ន ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

(វីដេអូ៖ Mas Fight Cambodia)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T