អីយ៉ាស់! បឺត សង្ឃឹមបង្ហើបថា គាត់អាចនឹងចេញទៅប្រទេសមួយនេះ ដើម្បីប្រកួតក្នុងកម្មវិធីដ៏ធំមួយ ហើយលេងលក្ខណៈធំទៀត

//s9.kh1.co/ce/ce052d4c9773c0d52402bc0af67db1313f39bc87.jpg
កីទ្បា

 ២០-មេសា-២០២៤ ១០ព្រឹក · ១៣ ថ្ងៃមុន

បឺត សង្ឃឹមបង្ហើបថា គាត់អាចនឹងចេញទៅប្រទេសនេះ ដើម្បីប្រកួតក្នុងកម្មវិធីដ៏ធំមួយ ហើយលេងលក្ខណៈធំទៀត

កម្ពុជា៖ អ្នកប្រដាល់របស់កម្ពុជារហស្សនាមអ្នកលេងចិត្តសាស្ត្របឺត សង្ឃឹម បានបង្ហើបថា គាត់អាចនឹងទៅប្រកួតនៅប្រទេសចិនឆាប់ៗនេះ ក្នុងកម្មវិធីដ៏ធំមួយ ហើយនឹងលេងជាលក្ខណៈធំទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បឺត សង្ឃឹម (Cr. Keylatop)
បឺត សង្ឃឹម (Cr. Keylatop)

ជាការពិតណាស់ កាលពីថ្ងៃ សុក្រ ទី ១៩ ខែ មេសា ម្សិលមិញនេះ ទំព័រ Facebook ធំមួយ BKK Championship បានបង្ហោះថា «បឺត សង្ឃឹមនឹងនាំយកជើងឯកពិភពលោកពិតប្រាកដមកប្រទេស កម្ពុជា ឆាប់ៗនេះ»។

ដូច្នេះហើយតាមរយៈការបង្ហោះនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ផងដែរ ខណៈថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយពិធីករលោក គឹមសង់ សង្ឃឹម ដែលជាកូនសិស្សរបស់លោកគ្រូសេន ប៊ុនថេន បាននិយាយថា បើមិនមានអ្វីប្រែប្រួលទេ នោះគាត់នឹងត្រូវចេញទៅប្រកួតនៅចិនក្នុងកម្មវិធីដ៏ធំមួយ ហើយការប្រកួតក៏នឹងលេងជាលក្ខណៈធំផងដែរ៕

រូបភាព
រូបភាព

ដកស្រង់ និងកែសម្រួលអត្ថបទដោយ៖ Keylatop

Sem Kosal
K.S

អត្ថបទទាក់ទង

//s9.kh1.co/e6/e6ba3526eeee34452bb67fd8180d97583435090d.jpg

អុញនោះ! ឯត្តម ខូវ ឆាយ ចេញមកបកស្រាយបែបនេះ ជុំវិញ ព័ត៌មានដែលបានចុះផ្សាយថា ប្រធានគណៈវិនិច្ឆ័យដែលសម្រេចឲ្យ ព្រំ សំណាង ចាញ់ Lucas Gabriel ត្រូវបានបណ្តេញចេញពីតំណែង

 ០២-ឧសភា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T