កងចក្រ បង្ហោះសារខកចិត្តបែបនេះ បន្ទាប់ពីខ្លួនបានថែមលើ ឈឿង ល្វៃ ហើយ លោកអាជ្ញាកណ្តាលឲ្យចាញ់

//s9.kh1.co/0a/0adf6d7afb406f933ed96cfc7077bf7a72cd77c1.jpg
កីទ្បា

 ៣០-មេសា-២០២៤ ៨ព្រឹក · ២១ ថ្ងៃមុន

កងចក្រ បង្ហោះសារបែបនេះ បន្ទាប់ពីខ្លួនបានថែមលើ ឈឿង ល្វៃ ហើយ លោកអាជ្ញាកណ្តាលឲ្យចាញ់

ប្រដាល៖ អ្នកប្រដាល់ថៃ កងចក្រ បានបង្ហោះសារខកចិត្តចំពោះការលទ្ធផលដែលសម្រេចឲ្យរូបគេចាញ់ក្នុងការប្រកួតទល់នឹង កីឡាករ ឈឿង ល្វៃ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/6c/6c580fbec34159018d19ef68e4a472447d0f4c93.jpg

ជាការពិតណាស់ ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅសង្វៀន PNN មានរឿងចម្រូងចម្រាសក្នុងការប្រកួតរវាង ឈឿង ល្វៃ ទល់នឹង កងចក្រ ដែលនៅក្នុងទឹកទី៤ កងចក្រ បានទាត់ ល្វៃ ឲ្យឈឺដៃ រាប់មួយលើកទៅហើយ ប៉ុន្តែ ចុងទឹកទៅហើយ ស្រាប់តែ កងចក្រ បានទាត់ថែមទៅលើ ឈឿង ល្វៃ ចំឆ្អឹងជំនីរ ដែលកំពុងតែជាប់នៅនឹងសង្វៀន ក៏លោកអាជ្ញាកណ្តាលសម្រេចឲ្យ កងចក្រ ចាញ់តែម្តង ដោយសារប្រកួតខុសលក្ខខណ្ឌ។

https://s9.kh1.co/__image/w=650,h=434,q=100/aa/aa5257d103df177d11fe9854d47895b81606afb2.jpg

ក្រោយចប់ការប្រកួត ស្រាប់តែ កងចក្រ មិនបង្ហោះសារខកចិត្តយ៉ាងដូច្នេះថា៖

នៅក្នុងទឹកទី៤ ខ្ញុំបានទាត់គេឲ្យរាប់ដល់ ៨។ លុះដល់ចុងទឹក ខ្ញុំបានទាត់ចំខ្នងគេ ចាញ់ដោយកំហុស។ 

កីឡាករ កងចក្រ
https://s9.kh1.co/__image/w=414,h=80,q=100/45/45d3e168aa242ce8e54a852732afe0e8d33cdc27.png
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T