បរទេស៖ តាមរយៈសហគ្រិនដ៏ល្បីម្នាក់ ដែលយើងស្គាល់ច្បាស់ថា ជាអ្នកគ្រប់គ្រងរបស់តារាចម្រៀងល្បីៗដែលមានឈ្មោះថា Scooter Braun បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពលេងព្យាណូនិង ច្រៀងរួមគ្នារវាងតារាចម្រៀងល្បីៗទាំងបីនាក់ ដែលមាន Tori Kelly Shawn Mendes និង Justin Bieber ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅក្នុងវីដេអូនោះ បានបង្ហាញពីតារាចម្រៀង Shawn Mendes ជាអ្នកលេងព្យាណូ រីឯ Tori Kellyនិង Justin Bieber គឺជាអ្នកស្តាប់ភ្លេងបណ្តើរនិង ច្រៀងលេងរួមគ្នាបណ្តើរ ដែលកន្លងមក តារាទាំងបីនាក់នេះមិនដែលមាន ពេលវេលាបែបនេះឡើយ។
ក្រោយពីបានឃើញវីដេអូនេះហើយ ហ្វេនជាច្រើនបានសម្តែងការរីករាយត្រេកអរយ៉ាងខ្លាំង នៅពេលដែលអាយដលពួកគេត្រូវវ៉ូវនឹងគ្នាបែបនេះ ពិតជាមិនងាយនឹងបានឃើញនោះឡើយ ជាពិសេសនោះ អ្នកគាំទ្រមួយចំនួនទៀតបានសង្ស័យថា តារាចម្រៀងទាំងបីនាក់នេះ ប្រាកដជាត្រៀមចេញបទចម្រៀងថ្មី ជាមួយគ្នាជាក់ជាមិនខានឡើយ៕
សូមចូលមើលវីដេអូនិង រូបភាពខាងក្រោម៖