នៅតែបន្តកើន! ត្រឹម ២៤ម៉ោងសោះ ករណីឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌូនេស៊ីកើនជាង ១ ពាន់នាក់

//s5.kh1.co/d9/d9ea4d3a208d5e6de5bd8f653b6517395699a50a.jpg
សង្គម

 ១៣-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យោងតាមក្រសួងសុខាភិបាលប្រចាំប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ករណីកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីនាថ្ងៃចន្ទ ទី ១៤ ខែកក្កដានេះ គឺមានករណីឆ្លងថ្មីចំនួន ១,២៨២ ករណីក្នុងមួយថ្ងៃ ដែលធ្វើឲ្យចំនួនឆ្លងសរុបកើនឡើងរហូតដល់ ៧៦,៩៨១ ករណី។

ឥណ្ឌូនេស៊ី៖ យោងតាមក្រសួងសុខាភិបាលប្រចាំប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ករណីកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីនាថ្ងៃចន្ទ ទី ១៣ ខែកក្កដានេះ គឺមានករណីឆ្លងថ្មីចំនួន ១,២៨២ ករណីក្នុងមួយថ្ងៃ ដែលធ្វើឲ្យចំនួនឆ្លងសរុបកើនឡើងរហូតដល់ ៧៦,៩៨១ ករណី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រសួងបានបន្ថែមឱ្យដឹងទៀតថា ចំពោះអ្នកស្លាប់វិញ នាថ្ងៃចន្ទនេះគឺមានករណីស្លាប់ ដោយសារជំងឺកូវីដ១៩ មានចំនួន ៥០ នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៣,៦៥៦ នាក់។

គួរបញ្ចាក់ផងដែរថា គិតត្រឹមថ្ងៃចន្ទនេះ ករណីជំងឺកូវីដ-១៩ នៅទូទាំងសកលលោកគឺមានអ្នកឆ្លងជាង ១៣ លាននាក់ ហើយអ្នកស្លាប់មានជាង ៥៧ ពាន់នាក់ និងជាសះស្បើយជាង ៧ លាននាក់ផងដែរ៕ 

ឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T