បរទេស៖ យោងតាមគេហទំព័រអន្ដរជាតិ Worldometer គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ករណីឆ្លងកូវីដ-១៩ ទូទាំងពិភពលោកបានបន្ដកើនដល់ ១២,៦២៥,១៥១នាក់ ដោយក្នុងនោះស្លាប់ចំនួន ៥៦២,៧៦៩នាក់ និងជាសះស្បើយចំនួន ៧,៣៣៣,០៣៨នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បានរីករាលដាលទៅលើប្រទេស និងដែនដីសរុបចំនួន ២១៣ ជុំវិញពិភពលោក ហើយក្នុងនោះសហរដ្ឋអាមេរិក គឺជាប្រទេសដែលរងគ្រោះខ្លាំងបំផុត ដោយមានករណីឆ្លងសរុបចំនួន ៣,២៩១,៧៨៦លាននាក់ និងអ្នកស្លាប់ចំនួន ១៣៦,៦៧១នាក់។
គួរជម្រាបថា អង្គការសុខភាពពិភពលោកតែងតែក្រើនរម្លឹកជារឿយៗ ឲ្យបន្ដរក្សាការប្រុងប្រយ័ត្ន ដើម្បីបង្ការការផ្ទុះឡើងនៃរលកទីពីរ ខណៈប្រទេសមួយចំនួនបានធូរស្បើយពីជំងឺឆ្លងដ៏កាចសាហាវនេះ ហើយបន្ធូរបន្ថយវិធានការរឹតបន្ដឹង។
សូមទស្សនារូបភាពខាងក្រោម៖


