ថៃ រកឃើញករណីស្លាប់ ដោយសារ ជំងឺថ្មី ឆ្លងពីការបរិភោគសាច់គោ

//s9.kh1.co/40/4074656c778494eb562071ce43046911f9fd5969.jpeg
សង្គម

 ០១-ឧសភា-២០២៥ ១ល្ងាច · ១៩ ម៉ោងមុន

ថៃបានរកឃើញករណីឆ្លងវីរុសថ្មីមួយ ដ៏កាចសាហាវ ឈ្មោះថា ជំងឺ ឈាមខ្មៅ ឬ Anthrax ដែលបានបង្កឲ្យពលរដ្ឋម្នាក់។

ថៃ៖ ថ្មីៗនេះ ថៃបានរកឃើញករណីឆ្លងវីរុសថ្មីមួយ ដ៏កាចសាហាវ ឈ្មោះថា ជំងឺ ឈាមខ្មៅ ឬ Anthrax ដែលបានបង្កឲ្យពលរដ្ឋម្នាក់ក្លាយជាជនរងគ្រោះដំបូង ដែលបានឆ្លង ហើយស្លាប់បាត់បង់ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺអង់ត្រាក់ ជាប្រភេទជំងឺឆ្លងពី សត្វ ទៅមនុស្ស (Zoonosis) ហើយអាចបណ្ដាលឲ្យមនុស្សស្លាប់បាន។

https://s9.kh1.co/__image/w=650,h=962,q=100/3a/3aef4068cf13d37ddbe41d7750f786f7a881d448.jpeg

ជាមួយគ្នានេះ ស្រុក Don Tan នៃខេត្ត Mukdahan នៃប្រទេសថៃ បានចេញសេចក្ដីប្រកាស ពីការស្លាប់របស់បុរសម្នាក់ដែលបានប៉ះពាល់ សត្វគោ ក្របី និបរិភោគសាច់គោ។ រួចក៏មានរោគសញ្ញា អង់ត្រាក់នៅលើស្បែក ហើយបានបញ្ជូនទៅមន្តីពេទ្យស្រុក Don Tan និងបន្តបញ្ជូនទៅមន្ទីពេទ្យខេត្ត Mukdahan ហើយក៏បានស្លាប់ បន្ទាប់ពីស្លាប់គ្រូពេទ្យបានសន្និដ្ឋានថាឆ្លងជំងឺអង់ត្រាក់។ 

https://s9.kh1.co/__image/w=650,h=985,q=100/33/331502f3e9516b4f05b6a3b21ae2af8c3c6a46ae.jpeg

ជំងឺអង់ត្រាក់ (Anthrax) បង្កដោយ បាក់តេរី Bacillus anthracis។ ជាប្រភេទជំងឺឆ្លងពីសត្វទៅមនុស្ស។ សត្វដែលចម្លងជំងឺនេះសំខាន់ៗរួមមាន៖ គោ ក្របី ចៀម ពពែនិងសត្វព្រៃ។

https://s9.kh1.co/__image/w=650,h=921,q=100/cc/cc2fdd9216d90ba74b031a462a950c6959ca25a4.jpeg

មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងសត្វដែលមានរោគសញ្ញាអង់ត្រាក់, ការបរិភោគសាច់សត្វដែលមានជំងឺនេះ ជាពិសេសសាច់ឆៅ ឬសាច់ដែលចម្អិនមិនបានល្អ និងតាមរយៈការដកដង្ហើមស្រូបចូលនៅពពួក Spore ដែលបង្កជំងឺចូលទៅក្នុងផ្លូវដង្ហើម៕

តាមដានព័ត៌មានក្ដៅៗ👉https://t.me/khmerload

https://s9.kh1.co/__image/w=650,h=921,q=100/f6/f6f94fb892a271fe25c1b20216a83ed2cf8d7bbd.jpeg

ប្រភព៖ TNN

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T