ករណីហិង្សា ខាងប្រពន្ធដើម ជិះឡាន ដេញបុកឡាន ស្រ្តីម្នាក់ ដែលត្រូវគេចោទថា ជាស្រីកំណាន់របស់ប្ដីគេ

//s9.kh1.co/89/89e39cd8c4759a492d937e1835875f68300cc096.png
សង្គម

 ០២-ឧសភា-២០២៥ ១ល្ងាច · ១២ ម៉ោងមុន

នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនស្រ្តី០២នាក់ករណីហិង្សាដោយចេយនាដោយស្ថានទម្ងន់ទោស!

ភ្នំពេញ៖ នៅថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥  វេលាម៉ោងប្រហែល២៣:៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនួ០២នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដំបងមូល,ប្រើដៃនិងបើករថយន្តម៉ាកRaptor ដេញបំបុកជនរងគ្រោះជាអតីសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជនសង្ស័យ
ជនសង្ស័យ

        *ជនសង្ស័យ:

១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

២-ឈ្មោះ អ៉ឹង លីមុំ  ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង កង  រាជធានីភ្នំពេញ ។

     *ជនរងគ្រោះ:

-ឈ្មោះចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ  ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

ជនរងគ្រោះ
ជនរងគ្រោះ

   សម្ភាររងការខូចខាត៖  

-រថយន្ត០១គ្រឿងម៉ាក  Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុង  (ដោយសារជនសង្ស័យជាបក្ខពួក០១នាក់ភេទប្រុស  (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor  ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ ។

ឡានជនរងគ្រោះ
ឡានជនរងគ្រោះ

   -កង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង  ។

   * បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

រូបភាពក្នុងពេលកើតហេតុ
រូបភាពក្នុងពេលកើតហេតុ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T