ក្លិបសេះបង្កង់ Juventus ត្រៀមចាយលុយធំតាមប្រមាញ់ខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ Manchester United

//s5.kh1.co/30/3017cb5558ef732482b034d5670bd8db33333079.jpg
កីទ្បា

 ០៩-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះមានគេរាយការណ៍ថា ក្លិបសេះបង្កង់ Juventus ត្រៀមផ្តល់ជូនលុយធំដើម្បីឱ្យកីឡាករឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Mason Greenwood ។

ថ្មីៗនេះមានគេរាយការណ៍ថា ក្លិបសេះបង្កង់ Juventus ត្រៀមផ្តល់ជូនលុយធំដើម្បីឱ្យកីឡាករឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Mason Greenwood

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានក្លាយជាកីឡាករវ័យក្មេងដែលមានសក្តានុពលបំផុតម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League របស់អង់គ្លេស ហើយអាចរកគ្រាប់បាល់បាន ១៥ គ្រាប់ហើយនៅរដូវកាលនេះ និងជួយក្រុមឈ្នះ ៥ ប្រកួតក្នុងការប្រកួតចុងក្រោយទាំងអស់សម្រាប់ United ក្នុងរយៈថ្មីៗនេះ។

កីឡាករ Mason Greenwood
កីឡាករ Mason Greenwood

ទោះយ៉ាងណា រឿងរ៉ាវនេះហាក់បីដូចជាប្លែកខ្លាំងណាស់សម្រាប់ Greenwood ខណៈដែលកីឡាកររូបនេះបានអះអាងថា Juventus ធ្លាប់តាមចែចង់ខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះកាលពីឆ្នាំមុនមកម្ល៉េះ។

កីឡាករ Mason Greenwood
កីឡាករ Mason Greenwood

ក្លិបសេះបង្កង់ Juventus ដែលមហាជនឱ្យងារថា The Old Lady ត្រូវបានគេសន្មត់ថា នឹងផ្តល់ ជូននូវកិច្ចសន្យាជាមួយនឹងទឹកប្រាក់ធំ ដែលអាចផ្លាស់ប្តូរខ្សែជីវិតរបស់ Greenwood ដើម្បីបញ្ចុះបញ្ចូលរូបគេឱ្យចាកចេញពីទឹកដី Old Trafford ប៉ុន្តែ United នៅតែអាចរក្សាកីឡាករឆ្នើមវ័យក្មេងរូបនេះបានដដែល និងបន្តបំពេញសក្តានុពលរបស់គាត់នៅ Premier League ។

កីឡាករ Mason Greenwood និង Ronaldo
កីឡាករ Mason Greenwood និង Ronaldo

ខ្សែប្រយុទ្ធរូបនេះនៅមានកុងត្រារយៈពេល ៣ ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នជាមួយ Man United និងបានធ្វើឱ្យ Ole Gunnar Solskjaer ពេញចិត្តខ្លាំង ហើយតែងតែជាប់ជាជម្រើស ១១ នាក់ដំបូងជានិច្ចក្នុងការប្រកួតក្របខ័ណ្ឌ Premier League បីលើកចុងក្រោយរបស់ United ។

https://s5.kh1.co/__image/w=633,h=366,q=100/dd/dd39ad09448b89ff1a40dba39cb98155a7d3d48d.jpg

បិសាចក្រហមកំពុងតែបន្តប្រឹងប្រែងខ្លាំងដើម្បីប្រជែងយកចំណាត់ថ្នាក់លេខបួនដែលអាចលេងវគ្គចែកពូលពានរង្វាន់ Champions League រដូវកាលក្រោយបាន។ ហើយថ្ងៃព្រហស្បតិ៍នេះ ពួកគេនឹងត្រូវតតាំងជាមួយក្រុម Aston Villa ៕

ប្រភពSportsmole

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T