ស្របពេលពិភពលោកកំពុងជ្រួលច្របល់ ផ្កាយដុះកន្ទុយមួយបានលេចឡើង ដែលអាចមើលឃើញ ដោយភ្នែកទទេ ក្នុងសប្ដាហ៍នេះ

//s5.kh1.co/1b/1b715ae4d35a81a0cdc72c2f2d8f1a128e7bd89d.jpg
បច្ចេកវិទ្យា

 ០៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ផ្កាយដុះកន្ទុយ NEOWISE ត្រូវបានគេរំពឹងថា នឹងនៅតែអាចមើលឃើញដោយភ្នែកទទេ នៅក្នុងកក្កដានេះ។

បរទេស៖ ផ្កាយដុះកន្ទុយដែលទើបនឹងរកឃើញថ្មី ត្រូវបានគេដាក់ឈ្មោះឲ្យថា NEOWISE ហើយវានឹងមើលឃើញដោយភ្នែកទទេ នៅសប្ដាហ៍នេះ។ វាជាផ្កាយដុះកន្ទុយ ដែលអាចមើលឃើញលើកដំបូង នៅក្នុងឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្កាយដុះកន្ទុយនេះដែលត្រូវបានគេហៅជាផ្លូវការថា C/2020 F3 ត្រូវបានរកឃើញដោយផ្កាយរណប NEOWISE របស់អង្គការណាសា កាលពីខែមីនា នៅពេលដែលវាទើបតែហោះឆ្ពោះទៅកាន់ព្រះអាទិត្យ។ វាបានរួចផុតពីការរលាយអស់ ហើយនឹងត្រូវហោះដល់ចំណុចគន្លង ដែលនៅក្បែរផែនដី ក្នុងសប្ដាហ៍ក្រោយ។

ផ្កាយដុះកន្ទុយ NEOWISE ឬ  C/2020 F3 (រូបភាពពីប្រទេសហុងគ្រី)
ផ្កាយដុះកន្ទុយ NEOWISE ឬ  C/2020 F3 (រូបភាពពីប្រទេសហុងគ្រី)

ផ្កាយដុះកន្ទុយ NEOWISE ត្រូវបានគេរំពឹងថា នឹងនៅតែអាចមើលឃើញដោយភ្នែកទទេ នៅក្នុងកក្កដានេះ។ អ្នកស្ថិតនៅអឌ្ឍគោលខាងជើងអាចរកមើលផ្កាយដុះកន្ទុយនេះ នៅផ្ទៃមេឃក្បែរទិសខាងជើងឆៀងខាងកើត នៅពេលព្រឹកជិតភ្លឺ និងក្បែរខាងជើងឆៀងខាងលិច នៅពេលល្ងាចជិតងងឹត។

ផ្កាយដុះកន្ទុយនេះតែងតែមានពន្លឺមិនសូវដិត នៅលើមេឃ ដូច្នេះវិធីដ៏ងាយស្រួលបំផុត គឺត្រូវមើលវានៅព្រឹកព្រលឹមនិងពេលល្ងាច នៅពេលដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ទល់នឹងផ្ទៃមេឃងងឹត។

ផ្កាយដុះកន្ទុយ NEOWISE ឬ  C/2020 F3 (រូបភាពពីប្រទេសអ៊ីតាលី)
ផ្កាយដុះកន្ទុយ NEOWISE ឬ C/2020 F3 (រូបភាពពីប្រទេសអ៊ីតាលី)

លោក Karl Battams អ្នកជំនាញផ្នែកតារាសាស្ត្រ នៅមន្ទីរពិសោធន៍ Naval Research Laboratory បានឲ្យដឹងថា សម្រាប់អឌ្ឍគោលខាងជើង វាស្ថិតនៅទាបនៃជើងមេឃ ក្នុងព្រឹកព្រលឹម។ មនុស្សម្នាត្រូវតែក្រោកពីព្រឹកព្រលឹម ប៉ុន្តែវាកាន់តែងាយស្រួល បើសម្លឹងមើលតាមរយៈកែវយឹត។ គេអាចមើលឃើញវាបានសម្រាប់ខែនេះ មុនពេលដែលវាហោះចេញទៅ ក្នុងខែសីហា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T