ការបរិច្ចាកឈាម គឺជាជំនួយសប្បុរសធម៌យ៉ាងអស្ចារ្យមួយ ព្រោះវាអាចជួយសង្គ្រោះជីវិតដល់អ្នកបាត់បង់ឈាមច្រើនបាន ជាពិសេសស្រ្តីសម្រាលកូនក្នុងពេលមានផ្ទៃពោះ អ្នកគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ប៉ុន្តែមានរឿងខ្លះដែលអ្នកគួរតែដឹងមុនពេលសម្រេចចិត្តទៅបរិច្ចាកឈាមដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចបរិច្ចាកឈាមបានទេ
ផ្អែកទៅលើតម្រូវការដូចជា មានអាយុយ៉ាងហោចណាស់ ១៧ឆ្នាំទើបអាចបរិច្ចាកឈាមបាន ហើយទម្ងន់ក៏ជាកត្តាដ៏សំខាន់ដែរ។ អ្នកបរិច្ចាកឈាមទាល់តែមានសម្ពាធឈាមចាប់ពី ១០០/៧០ ទៅ ក្រោម ១៨០/១០០។ ចំពោះគ្រាប់ឈាមវិញក៏ត្រូវតែគ្រប់ចំនួនដែរ ទើបគេយកប្រើប្រាស់បាន។ ចំពោះស្រ្តីវិញ ទាល់តែគ្មានផ្ទៃពោះ។
ក្រោយបរិច្ចាកឈាមរួច ទាល់តែមានការប្រឈមមុខតិចតួចបំផុត
ការប្រឈមមុខដោយសារតែការបរិច្ចាកឈាមមានដូចជា ជាំនៅជុំវិញកន្លែងចាក់ម្ជុរ ឈឺដៃ មានអារម្មណ៍វិលមុខ អស់កម្លាំង ឬរលាកសរសៃប្រសាទ។ ការកង្វះជាតិដែកក៏ជារឿងកើតឡើងជាញឹកញាប់ចំពោះអ្នកបរិច្ចាកឈាមដែរ។
សុខភាពរបស់អ្នកបរិច្ចាកឈាម
វាពិតជារឿងសំខាន់ណាស់ដែលត្រូវថែរក្សាសុខភាពឲ្យបានល្អ ញ៉ាំអាហារដែលត្រឹមត្រូវ ញ៉ាំទឹកគ្រប់គ្រាន់ និងសម្រាកគ្រប់គ្រាន់។ រឿងទាំងនេះនឹងជួយអ្នកចៀសផុតពីការរងចាំការបរិច្ចាកឈាម។ ក្រោយពីអ្នកបរិច្ចាកឈាមរួច ចូរញ៉ាំអាហារសម្បូរទៅដោយជាតិដែកដូចជា សាច់ក្រហម ត្រី បក្សី សណ្តែក ស្ពៃស្ពីណាចជាដើម ដើម្បីជួយជំនួសកោសិកាគ្រាប់ឈាមដែលបាត់បាត់បង់យ៉ាងលឿន។
បើសិនជាអ្នកមានបញ្ហាជំងឺរ៉ាំរ៉ៃ អ្នកមិនអាចបរិច្ចាកឈាមបានទេ
បើសិនជាអ្នកកំពុងតែមានជំងឺដូចជា ក្តៅខ្លួន ក្អក ឬការបង្ករោគនៅផ្លូវដង្ហើម អ្នកត្រូវតែរងចាំរហូតដល់ដល់ជំងឺនោះស្រួលបួលសិន។ វាក៏ជារឿងសំខាន់ណាស់ដែរក្នុងការចងចាំថា បើសិនជាអ្នកមានជំងឺរបេងសកម្ម ទោះបីជាអ្នកកំពុងតែព្យាបាលក៏ដោយ ក៏អ្នកមិនអាចបរិច្ចាកឈាមបានដែរ។
អ្នកមិនអាចបរិច្ចាកឈាមបានទេបើសិនជាមានជំងឺកាមរោគក្នុងខ្លួន
មនុស្សម្នាក់ៗដែលឆ្លងជំងឺរលាកថ្លើមប្រភេទ B, C ប្រមេះទឹកថ្លា ជំងឺប៉េស ឬសនៅប្រដាប់ភេទ ឬជំងឺអេដស៍ គឺមិនអាចបរិច្ចាកឈាមបានឡើយ។ បើសិនជាអ្នកមានជំងឺស្វាយ ឬប្រមេះទឹកបាយ អ្នកត្រូវតែរងចាំរហូតដល់ ១២ខែក្រោយពេលការព្យាបាលត្រូវបានបញ្ចប់ហើយ។ បុរសម្នាក់ដែលរួមភេទជាមួយបុរសម្នាក់ទៀតក្នុងអំឡុងពេល ១២ខែមុន ក៏មិនអាចបរិច្ចាកឈាមបានដែរ។
ការបរិច្ចាកឈាមមានភាពងាយស្រួលជាអ្វីដែលអ្នកគិតទៅទៀត ប៉ុន្តែត្រូវការត្រៀមខ្លួន
វាត្រូវការពេលវេលាប្រហែល មួយម៉ោងទេក្នុងការបរិច្ចាកឈាម ប៉ុន្តែដំណើរការណ៍ធ្វើវានោះអាចមានរយៈពេលយូរជាងនេះ។ រយៈពេលពីរបីនាទីដំបូងគឺជាការចុះឈ្មោះ រួមទាំងការពិនិត្យទៅលើអត្តសញ្ញាណប័ត្រ និងការអានអ្វីដែលត្រូវធ្វើ ព្រមទាំងត្រូវការពេល១៥ ទៅ ២០នាទីដើម្បីពិភាក្សាអំពីប្រវត្តសុខភាពរបស់អ្នក ដែលវានឹងមានសំណួរខ្លះអំពីអារម្មណ៍របស់អ្នក កន្លែងដែលអ្នកធ្វើដំណើរ និងការប្រើប្រាស់ថ្នាំផ្សេងៗ។ បន្ទាប់មក គ្រូពេទ្យនឹងពិនិត្យសីតុណ្ហភាព ជីពចរ សម្ពាធឈាម និងកម្រិតចំនួនគ្រាប់ឈាម ប្រូតេអ៊ីនក្នុងរាងកាយដែលផ្ទុកជាតិដែក និងដឹកនាំអុកស៊ីសែនទៅចិញ្ចឹមជាលិកា៕