អង់គ្លេស៖ ឆ្មាឈ្មោលមួយក្បាលឈ្មោះថា រ៉បប៊ល ជាប្រភេទពូជ Maine Coon បានលាចាកលោកកាលពីដើមខែកក្កដា ក្នុងអាយុ៣១ឆ្នាំ ឈានចូល៣២ឆ្នាំ។ ហើយវាត្រូវបានគេស្គាល់ថាជាឆ្មាដែលមានអាយុចាស់បំផុតនៅលើពិភពលោកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសម្ដីរបស់អ្នកស្រី មីឆែល ហេរីថេក វ័យ៥២ឆ្នាំ ជាម្ចាស់បានឲ្យដឹងថា ឆ្មា រ៉បប៊ល បានមករស់នៅជាមួយអ្នកស្រីតាំងពីវាមានអាយុ២០ឆ្នាំមកម៉្លេះ ហើយអ្នកស្រីមិនមានកូនម្នាក់ឡើយ និងតែងតែមើលថែរក្សាវា រួមទាំងចាត់ទុកវាដូចជាកូនបង្កើតម្នាក់អីចឹង។
ចំពោះមូលហេតុដែលបណ្ដាលឲ្យវាស្លាប់ គឺដោយសារតែវាមានវ័យចាស់ជរា និងរូបរាងប្រែទៅជាស្គមស្គាំង។
យ៉ាងណាមិញ ជុំវិញការបាត់បង់ឆ្មា រ៉បប៊ល បានធ្វើឲ្យអ្នកស្រី មីឆែល មានការសោកស្ដាយ និងឈឺចាប់ជាខ្លាំង ហើយទន្ទឹមនឹងនេះដែរ ក៏មានអ្នកប្រើប្រាស់បណ្ដាញអុីនធឺណេត ចូលរួមរំលែកទុក្ខផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖