ថ្លឹងរួចហើយ! វ៉ាន់ វឿន ឬ អេលីត ចំរើន អ្នកណានឹងក្លាយជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់មាស នៅថ្ងៃស្អែកនេះ

//s5.kh1.co/e1/e1bae58be114152a5f0964a241828cde4f57900c.jpg
កីទ្បា

 ០៤-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មួយថ្ងៃទៀតទេ ការប្រកួតដណ្តើមខ្សែក្រវ៉ាត់និងឈានចូលមកដល់ហើយ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យស្អែកនេះ ប្រាកដជាកក្រើក បន្ទាប់ពីការទន្ទឹមរង់ចាំរបស់ពុកម៉ែបងប្អូនប៉ុន្មានសប្តាហ៍នេះ រវាង កីឡាករ វ៉ាន់ វឿន កូនសិស្សរបស់លោកគ្រូ ធន់ សុភា នឹង អេលីត ចំរើន ដែលជាកូនសិស្សរបស់លោកគ្រូ ស៊ន អេលីត ប្រកួតគ្នាដណ្តើមខ្សែក្រវ៉ាត់មាស សង្វៀនភីអ៊ិនអ៊ិន ជាមួយនឹងប្រាក់រង្វាន់៤០លានរៀល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបអ្នកទាំងពីរ ទៅថ្លឹងគីឡូកាលពីព្រឹកមិញ
រូបអ្នកទាំងពីរ ទៅថ្លឹងគីឡូកាលពីព្រឹកមិញ

ក្រោយថ្លឹងគីឡូរួចរាល់ កាលពីព្រឹកមិញនេះ ក៏មានការសាកសួរចំណាប់អារម្មណ៍អ្នកទាំងពីរខ្លះ មុនជំនួបថ្ងៃស្អែក។ វ៉ាន់ វឿន ក៏ដូចជា អេលីត ចំរើន បានប្រាប់ថាពួកគេបានត្រៀមរួចរាល់១០០ភាគរយ សម្រាប់ការប្រកួតដ៏អស្ចារ្យនៅថ្ងៃស្អែក និងយុទ្ធសាស្រ្តជាច្រើនដែលលោកគ្រូ រួមទាំងសិស្សច្បងបានបង្ហាត់បង្រៀន។

ស្ថិតិប្រកួតរបស់ អេលីត ចំរើន
ស្ថិតិប្រកួតរបស់ អេលីត ចំរើន

ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលនឹងបានលាតត្រដាងនៅថ្ងៃអាទិត្យ ទី០៥ នេះ ថាអ្នកណាក្លាយជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់មាសមួយនេះក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។

ស្ថិតិប្រកួតរបស់ វ៉ាន់ វឿន
ស្ថិតិប្រកួតរបស់ វ៉ាន់ វឿន

យ៉ាងណាមិញការប្រកួតថ្ងៃស្អែកគេមិនអនុញ្ញាតឲ្យ បងប្អូនអ្នកគាំទ្រចូលទស្សនានោះឡើយ ព្រោះដើម្បីការពារពីការឆ្លងជំងឺកូវីដ១៩ ក្នុងប្រការណាមួយ តែបងប្អូនអាចតាមដាន នៅលើកញ្ចក់ទូរទស្សន៍ PNN៕

ចង់ដឹងកីឡាករទាំងពីរ និយាយអ្វីខ្លះ មុនជំនួបនៅថ្ងៃស្អែក ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ​៖កីឡាដេលី)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T