នេះជាសម្រស់កូនស្រី របស់អេណា ដែលជាកូនកាត់ខ្មែរ -ហូឡង់

//s5.kh1.co/d0/d0f149e6ae527026efc83f1e6e71a862ec64d944.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២០ ១១ល្ងាច · ៤ ឆ្នាំមុន

កូនរបស់ អេណា ដែលជាកូនកាត់ ខ្មែរ ហូឡង់ បានធ្វើឲ្យគេសរសើរ ទៅលើរូបសម្រស់របស់គេ ជាមួយនឹង មុខមាត់ បែបគួរឲ្យស្រលាញ់ ភ្នែកធំៗ។

ភ្នំពេញ៖ ក្នុងរយៈពេលដែលតារាសម្តែងស្រី អេណា ពរពោះ និងរហូតមកទល់ពេល សម្រាលរួច គឺនាង មិនបានប្រឡូកសិល្បៈទៀតទេ ដោយយកពេលមើលថែសុខភាព និងមើលកូនតូច របស់នាង ឲ្យបានល្អ ព្រោះថា រូបនាង ក៏មិនបានខ្វះខាត ធនធាន ឬលុយកាក់នោះដែរ ដែលគ្រប់យ៉ាងស្វាមីរបស់នាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើក្រឡេកមើល រូបថតកូនស្រី ដែលទើបតែកើត បានឲ្យឃើញថា កូនរបស់នាង ពិតជាមានមុខមាត់គួរឲ្យស្រលាញ់ បែបជាកូនកាត់ ខ្មែរ ហូឡង់ ដែលមានភ្នែកធំៗ គួរឲ្យស្រលាញ់ ជាមួយនឹងច្រមុះខ្ពស់ៗរបស់រូបគេ បើមិនសូវដូចជាបរទេសចំ តែរូបគេ មានមុខមាត់ បែបគួរឲ្យក្នាញ់ មិនណយនោះទេ។

ជាពិសេស ក៏មានហ្វេនជាច្រើន បាននិយាយថា មុខមាត់កូនរបស់នាង មានមុខដូចជានាងជាខ្លាំង បែបខ្មែរច្រើនជាង អ៉ឺរ៉ុប​ ប៉ុន្តែមិនដឹងថា តើពេលធំបន្តិចទៀត មុខរបស់កូននាង នឹងទៅជាយ៉ាងណា ព្រោះឥលូវ រូបគេ នៅតូចខ្លាំងណាស់ មិនទាន់មើលដឹងថា ស្រស់ស្អាត ឬយ៉ាងណានោះទេ។

គួរបញ្ជាក់ផងដែរថា អេណា ជាតារាម៉ូដែលម្នាក់​ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន តែដោយសារតែ រូបនាង មានគ្រួសារ និងត្រូវសម្រាលកូន ទើបរូបនាង បានចាកឆ្ងាយ ពីពិភពសិល្បៈ រៀងយូរបន្តិច តែមិនដឹងថា តើពេលខាងមុខ រូបនាង នឹងបន្ត ឬត្រូវផ្អាកត្រឹមហ្នឹង៕

អេណា
អេណា
អេណា និងកូន
អេណា និងកូន
អេណា និងកូន
អេណា និងកូន
កូននាង
កូននាង
កូននាង
កូននាង
សូរ្យ អេណា
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T