ចុមយក្ស! ថែមមួយជើងកណ្តាលមុខ ក្នុងជំនួបគូក្មេងៗមួយគូនេះ (មានវីដេអូ)

//s5.kh1.co/e0/e0ccfb5e47ddec48c96939147845b01cbb789788.jpg
កីទ្បា

 ០៣-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សម្រុកគ្នាពេក ទប់អារម្មណ៍មិនជាប់ក៏របូតមួយជើងទៅភាគីម្ខាងទៀត

ភ្នំពេញ៖ គូប្រភេទទម្ងន់ស្រាល សេក គីមហេង និង កប ស៊ីថៃ វាយគ្នាដូចព្យុះរហូតមានការល្មើសថែមដៃគូមួយជើង ទាំងដែលដៃគូកំពុងដួល។ កីឡាករវ័យក្មេងទាំងពីរ ប្រកួតក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម និងមានបទពិសោធន៍នៅលើសង្វៀនប្រកួតជាង១០ដង ដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គីមហេង ទាត់ទៅលើ ស៊ីថៃ
គីមហេង ទាត់ទៅលើ ស៊ីថៃ

អ្នកទាំងពីរមានសមត្ថភាពដូចគ្នា សម្រុកគ្នាឥតសម្ចៃ ប៉ុន្តែនៅចុងទឺកទី២​ សេក គីមហេង បានជ្រុលថែមមួយជើងស្តាំទៅលើផ្ទៃមុខរបស់ កប ស៊ីថៃ នៅពេល ស៊ីថៃ ដួល តែមិនបណ្តាលឲ្យមានរបួសអ្វីឡើយ។ យ៉ាងណាក៏ដោយនេះប្រហែលមកពីកាលៈទេសៈពេលនោះ លឿនពេកមិនអាចគ្រប់គ្រងអារម្មណ៍បាន តែនេះជាការប្រព្រឹត្តិខុសទៅនឹងវិន័យនៅលើសង្វៀនប្រកួត។ ជាចុងបញ្ចប់ សេក គីមហេង ទទួលជ័យជម្នះក្នុងការប្រកួតនេះ៕

គីមហេង ឈ្នះ ស៊ីថៃ
គីមហេង ឈ្នះ ស៊ីថៃ

ចង់ដឹង សេក គីមហេង និង កប ស៊ីថៃ ប្រកួត ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Kun Khmer Super Fights)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T