ភ្នំពេញ៖ ត្រឹមតែ៧សប្តាហ៍សោះធនាគារ ស្ថាបនា និងធនាគារឯកទេសវីង បានផ្តល់ទឹកប្រាក់ចំនួន៣៦លានរៀល ដល់អតិថិជនមានសំណាងដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីង ឬផ្ទេរប្រាក់ទៅវិញទៅមករវាង វីង និងធនាគារ ស្ថាបនា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានប្រកាសផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ដល់អតិជនរបស់ខ្លួន កាលពីខែឧសភាថ្មីៗនេះ ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា កន្លងមកបានផ្តល់រង្វាន់ទឹកប្រាក់៨លានរៀល មួយរង្វាន់ជារៀងរាល់ខែ រួមជាមួយទឹកប្រាក់១លានរៀល ២រង្វាន់ និងទឹកប្រាក់៤០ម៉ឺនរៀល ចំនួន៥រង្វាន់ ជូនដល់អតិថិជនជារៀងរាល់សប្តាហ៍ផងដែរ។
ដើម្បីទទួលបានសំណាងទាំងនេះ អតិថិជនធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់បង់ប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាមភ្នាក់ងារវីង ជិត៨,០០០កន្លែង នៅទូទាំងប្រទេស នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨លានរៀលមួយរង្វាន់ជារៀងរាល់ខែ និងទឹកប្រាក់១លានរៀល ២រង្វាន់ ប្រចាំសប្តាហ៍ បានយ៉ាងស្រួល។
សម្រាប់អតិថិជនដែលធ្វើការផ្ទេរប្រាក់ពីគណនីធនាគារ ស្ថាបនា មកវីង តាមរយៈ Sathapana Mobile ឬពីគណនីវីង ទៅគណនីធនាគារ ស្ថាបនា នោះពួកគេនឹងអាចមានឱកាសឈ្នះទឹកប្រាក់៤០ម៉ឺនរៀល ចំនួន៥រង្វាន់ រៀងរាល់សប្តាហ៍ផងដែរ។
ក្រុមការងាររបស់ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជនដែលមានសំណាង ក្លាយជាម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះជារៀងរាល់សប្តាហ៍ និងប្រចាំខែតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេស វីង និង ធនាគារ ស្ថាបនា៕